ខេត្តយូណានចម្រុះពណ៌ ចែករំលែកជាមួយពិភពលោក

2018-05-18 12:05:45 |ប្រភព:云桥网

  ខេត្តយូណានជាខេត្តជាប់ព្រំដែននៃទិសនិរតីរបស់ប្រទេសចិន ដែលមានទីរួមខេត្តគឺក្រុង គុនមីញ(Kunming)។  ខេត្តយូណានមានប្រជាជនចំនួន ៤៧ លាននាក់   ផ្ទៃដីប្រមាណ ៣៩0ពាន់គីឡូម៉ែត្រក្រឡា។  វាជាតំបន់សំខាន់មួយនៃអរិយធម៌របស់មនុស្សសជាតិ  ក៏ជាខេត្តមួយដែល​មានជនជាតិ​ច្រើនជាងគេនៅប្រទេសចិន ដែលទាំងអស់មាន ២៥ ជនជាតិនៃជនជាតិភាគតិច ក្នុងនោះមាន ១៥ ជនជាតិជាជនជាតិពិសេសនៃខេត្តយូណាន។

  ភូមិសាស្ត្រខេត្តយូណានជាតំបន់ដីភ្នំនិងខ្ពង់រាបដែលលក្ខណៈពិសេសនោះគឺ តំបន់ពាយ័ព្យខ្ពស់  តំបន់អាគ្នេយ៍ទាបពីខាងជើងទៅខាងត្បូង  បន្ទាបតាមថ្នាក់ហាក់បីដូចកាំជណ្តើរ។

  ពីព្រៃត្រូពិចដល់ភ្នំព្រិលខ្ពង់រាប ខេត្តយូណានសម្បូរតំបន់ទេសចរណ៍​ដោយពឹងផ្អែក​ទៅលើឧត្តមានុភាពគឺ អាកាសធាតុ ធម្មជាតិនិងសម្បត្តិធនធាន ជាតំបន់ទេសចរណ៍ដ៏​ល្បីឈ្មោះ​នៅប្រទេសចិននិងទូទាំងពិភពលោក។

  ភូតព្ភសាស្ដ្រជាច្រើននៃខេត្តយូណាន  បង្កើតជារ៉ែដែលមានលក្ខខណ្ឌយ៉ាងល្អប្រសើរ   ធនធានរ៉ែសម្បូរបរិបូរណ៍  ហើយជាខេត្តដែលមានរុក្ខជាតិជាច្រើនប្រភេទជាងគេនិងមាន​ចំនួន​ប្រភេទសត្វច្រើនជាងគេក្នុងប្រទេសចិន។

  ខេត្តយូណានមាន៦០ភា​គរយនៃចំនួន៣ម៉ឹនប្រភេទរុក្ខជាតិថ្នាក់ខ្ពស់ក្នុងទូទាំង​ប្រទេស​ចិនក្នុងនោះមានសត្វកម្រ​ដែលត្រូវបានទទួលការការពារជាច្រើន។ ហើយមានសត្វជាច្រើន​នៅ​ក្នុងប្រទេសចិនមានវត្តមានតែនៅខេត្តយូណានប៉ុណ្ណោះ។  ដូច្នេះគេដាក់រហស្សនាមថាជា “នគរលោហៈធាតុមានពណ៌” “នគររុក្ខជាតិ”និង “នគរសត្វ”។

  ខេត្តយូណានមានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសមីយ៉ានម៉ា  ប្រទេសឡាវនិង​ប្រទេស​វៀតណាមដែលមានប្រវែង៤០៦០គីឡូម៉ែត្រ  ជាខេត្តមួយដែលមានចម្ងាយ​ជិត​ជាង​គេ​ជាមួយនឹង​ប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍។ ព្រមទាំងជាក្លោងទ្វារ និងបង្អួចពី​ប្រទេស​​ចិនឆ្ពោះទៅតំបន់អាស៊ីអាគ្នេយ៍។

  ខេត្តយូណានមានអាកាសយានដ្ឋានស៊ីវិលចំនួន១២  ចំពោះចំនួនអាកាសយានដ្ឋាន កម្រិតនិងធនធានអាកាសចរណ៍នឹងនាំមុខនៅតំបន់ភាគខាងលិចព្រមទាំងនៅទូទាំងប្រទេសចិនផងដែរ  ព្រមទាំងសកម្មក្នុងការបើកខ្សែហោះហើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍និងអាស៊ី​ខាង​ត្បូងទៀតផង។

  សព្វថ្ងៃនេះខេត្តយូណានកំពុងខិតខំប្រឹងប្រែងជំរុញនូវទំនាក់ទំនង​ខាង​នយោបាយ  ការបើកចំហការធ្វើពាណិជ្ជកម្មហិរញ្ញប្បទាន ការផ្សាភ្ជាប់ចិត្តប្រជាពលរដ្ឋ​និងការកសាង​មជ្ឈមណ្ឌលផ្សព្វផ្សាយឆ្ពោះកាន់តំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍។

អ្នកនិពន្ធ៖ លីហ្សា