ដាំផ្កា ញាំផ្កាផង ចូលមើលខ្សែសង្វាក់ផលិតកម្មរបស់សកលវិទ្យាល័យនេះ

2018-04-19 09:41:45 |ប្រភព:云桥网

  ក្នុងសកលវិទ្យាល័យយូណាននៅទីក្រុងគុនមីង (Kunming)ខេត្តយូណាន(Yunnan)មានផ្កាកុលាបជាង2 ហិតា(៣០មូរ(មូរជាខ្នាត  ១មូរស្មើរនិង៦៦៦.៦៧ម៉ែត្រក្រឡា)កំពុងតែបញ្ចេញសម្រស់បង្អួតគ្នាសម្រស់សមុទ្របុប្ផាបានទាក់ទាញមនុស្សជាច្រើនដើម្បីមកផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍។ប៉ន្តែគ្រួបង្រៀនិងនិសិត្យទាំងឡាយសុទ្ធតែដឹង“រឿងសម្ងាត់”ជាច្រើនទៀតក្នុងសមុទ្របុប្ផាគឺ ដល់ពេលដែលមានលាភមាត់ទៀតហើយយើង!

  ដូចជាមានជានំផ្កា នំខេផ្កាស្ករផ្កាកុលាបនិងជានផ្កា  នេះជា“រសជាតិរដូវផ្ការី”ពិសេសរបស់សកលវិទ្យាល័យយូណាន។

  

  ក្នុងសកលវិទ្យាល័យយូណានមាន“រោងចក្រនំបុ័ង”មួយ  នៅទីនោះតែងតែសាយភាយក្លិនក្រអូបរបស់ផ្កាកុលាប  ក្នុងផលិតផលទាំងអស់របស់“រោងចក្រនំបុ័ង”ត្រូវបានទទួលការស្វាគមន៍ខ្លាំងជាងគេគឺជានំផ្កា។ រាល់ៗថ្ងៃ មានផ្កាជាច្រើនត្រូវបានដឹកជញ្ជូនដល់រោងចក្រ  លុះដល់ម៉ោង៣រសៀល នំផ្កាដ៍ស្រស់ៗទើបនឹងចេញពីឡក្តៅៗ។ដល់ពេលយប់ត្រូវបានដឹក បញ្ជួនទៅផ្សារទំនើបនិងអាហារដ្ឋាននិមួយៗក្នុងសាលា។គ្រូបង្រៀននិងនិសិត្យទាំងឡាយអាចភ្លក់រសជាតិនំផ្កាដ៍ឆ្អុយឆ្ងាញ់នៅព្រឹកថ្ងៃទីបន្ទាប់។នំផ្កាសំខាន់ធ្វើដោយត្របកផ្ការបស់ផ្កាកុលាបក្នុងសាលា  ប្រេងខ្លាញ់ជ្រូកស្ករនិងក្រែម  ហើយគ្មានបន្ថែមសារធាតុអ្វីផ្សេងទេអាចរក្សាគុណភាពបានរយះពេល១៥ថ្ងៃ។

 

  គ្រឿងផ្សំធាតុដើមរបស់អាហារឆ្ងាញ់គឺបានមកមិនងាយស្រួលទេ!ត្រូវការអ្នកថែសួនច្បាររបស់សាលាចំណាយអស់រយៈពេលកន្លះឆ្នាំក្នុងការខិតខំប្រឹងប្រែង។ លោក លី យុង (Liyong)នាយកនៃមជ្ឈមណ្ឌលលំអបៃតុងរបស់សកលវិទ្យា ល័យយូណានណែនាំថា“ដោយសារផ្កានេះត្រូវបរិភោគនិងប្រើសម្រាប់ការសិក្សាស្រោជ្រៅ  ដូចឆ្នេះផ្កាកុលាបយើងផ្តាច់ញាមិនប្រើប្រាស់ថ្នាំគីមីកសិកម្មឡើយរួមទាំងការកាត់ស្មៅសុទ្ធតែប្រើដោយដៃមនុស្ស”។

អ្នកនិពន្ធ៖ លីហ្សា