រថយន្តព្យាបាលចល័តដែលប្រទេសចិនជំនួយកម្ពុជាដល់កម្ពុជាហើយ

2018-04-20 20:06:20 |ប្រភព:云桥网

  ថ្ងៃទី១៩  ខេមេសា រថយន្តព្យាបាលចល័តទាំង២០គ្រឿងដែលត្រូវជំនួយកម្ពុជារបស់ប្រទេសចិន  បានឆ្លងកាត់ច្រកព្រំដែនបាវិត(Bavat)នៃកម្ពុជា-វៀតណាមដល់ប្រទេសកម្ពុជាហើយ។  នេះជារថយន្តព្យាបាលចល័តចំនួនដំបូងគេក្នុងគំរោងរដ្ឋាភិបាលចិនជំនួយដល់កម្ពុជានៃវិស័យសុខាភិបាល  គំរោងជំនួយរថយន្តព្យាបាលចល័តដល់ប្រទេសកម្ពុជាលើនេះទាំងអស់៤០គ្រឿង។

  រថយន្តព្យាបាលចល័តនិមួយៗសុទ្ធតែបំពាក់បរិក្ខារសុខាភិបាលយ៉ាងទំនើប  អាចបំពេញតម្រូវការក្នុងការព្យាបាលនិងពិនិត្យជំងឺទូទៅនៃវិជ្ជាពេទ្យទាំង៧គឺ  ឱសថផ្ទៃក្នុង  ការវះកាត់ ជំងឺកុមារ រោគស្ត្រីជាដើម អាចសម្រេចបាននៃការព្យាបាលជំងឺទូទៅ។  រថយន្តព្យាបាលចល័តនឹងត្រូបានរៀបចំបញ្ជូនទៅគ្រប់ខេត្ត-ក្រុងទាំង២៥ក្នុងទូទាំងប្រទេសកម្ពុជា   វាពិតជាអាចជួយដោះស្រាយបញ្ហាពិបាកក្នុងការស្វែងរកព្យាបាលជម្ងឺរបស់ប្រជាជននៃតំបន់ឆ្ងាយដាច់ស្រយាល  និងខេត្តនាៗនៃប្រទេសកម្ពុជា។

អ្នកនិពន្ធ៖ លីហ្សា