កន្លែងជាច្រើនបានប្រារព្ធសកម្មភាពទំនៀមទម្លាប់គ្រប់បែបយ៉ាងដើម្បីស្វាគមន៍បុណ្យសែននំចាំង

2018-06-19 16:45:36 |ប្រភព:Xinhua

  ថ្ងៃទី ១៨ ខែមិថុនា  ជាបុណ្យសែននំចាំង  តំបន់នានា​ក្នុងប្រទេសចិនបានរៀបចំសកម្មភាពជាច្រើនគ្រប់បែបយ៉ាងដើម្បីស្វាគមន៍បុណ្យសែននំចាំង​​។

ប្រភពរូបថតពី អ្នកសារព័ត៌មាន Xinhua ផែន យ័រ(PAN  YUE)

  អ្នកចូលចិត្តវប្បធម៌ជនជាតិហាន(Han)ចំនួនរាប់សិបរូបប្រជុំគ្នានៅទីក្រុងគុនមីញ  ដើម្បីចួលរួមទំនៀមទម្លាប់ប្រពៃណីបុណ្យសែននំចាំង។  ល្បែង “បោះធ្នូ” ជាល្បែងលេងពេលធ្វើពិធីជួបលៀងនៃជនជាតិហាន។  (ជនជាតិហានជាជនជាតិដែលមានចំនួនមនុស្សច្រើនជាងគេក្នុងប្រទេសចិន  ដូចនឹងជនជាតិខ្មែរក្នុងប្រទេសកម្ពុជាដែរ)

ប្រភពរូបថតពី អ្នកសារព័ត៌មាន Xinhua ផែន យ័រ(PAN  YUE)

  ខ្សែ៥ពណ៌មានពណ៌ ស៊ីអ៊ីន(Cyan  ជាពណ៌មួយដែលលាយដោយពណ៌បៃតុងនិងពណ៌ខៀវ)ពណ៌ស ពណ៌ក្រហុម  ពណ៌ខ្មៅ និងពណ៌លឿន  ខ្សែនេះជាគ្រឿងតែងលម្អដែលជនជាតិហានត្រូវពាក់ក្នុងទំនៀមទម្លាបបុណ្យសែននំចាំង។

  ក្រៅពីនេះ  មានកន្លែងជាច្រើនបានរៀបចំការប្រណាំងទូកនាគ   និងសកម្មភាពធ្វើនំចាំងផងដែរ។

 

ប្រភពរូបថតពី អ្នកសារព័ត៌មាន Xinhua ផែន យ័រ(PAN  YUE)

ប្រភពរូបថតពី អ្នកសារព័ត៌មាន Xinhua ផែន យ័រ(PAN  YUE)