សួនសត្វព្រៃយូណាននឹងរចនាឱ្យសត្វ Emu និង សត្វ កង់ហ្គូរុ ធ្វើការដាក់ចិញ្ចឹមរួមគ្នា

2018-06-22 17:01:37 |ប្រភព:云南网

  កន្លែងមួយចិញ្ចឹមសត្វតែម្យ៉ាង  នេះជាមធ្យោបាយប្រពៃណីសម្រាប់​សួនសត្វធ្វើការ​ចិញ្ចឹមសត្វ។ ប៉ុន្តែឥឡូវនេះ  មានសួនសត្វកាន់តែច្រើនកំពុងតែសាកល្បងឱ្យសត្វ​ប្រភេទ​ខុសគ្នារស់នៅជាមួយគ្នាក្នុងកន្លែងតែមួយ។  ដូចគ្នានេះដែរ  ក្នុងសួនសត្វព្រៃយូណានសត្វកវែង  សេះបង្កង់និងសត្វអូទ្រីសអាហ្វ្រិកត្រូវបានរើមករស់នៅជាមួយគ្នា បន្ទាប់មក  សត្វ Emuនិង សត្វ កង់ហ្គូរុ នឹងត្រូវចែករំលែកឲ្យ​រស់នៅក្នុងកន្លែងតែមួយ។

  យោងតាមការណែនាំពីសួនសត្វព្រៃយូណានបានឱ្យដឹងថា  ដោយសារទទួលបាន​បទពិសោធន៍​ដែលចិញ្ចឹមសត្វចម្រុះដោយជោគជ័យនៅកាលពីមុន  ដូច្នេះ  សួនសត្វព្រៃ​សម្រេចចិត្តរចនាតំបន់ថ្មីមួយក្នុងសួនសត្វដើម្បីធ្វើជាផ្ទះនៃសត្វ Emu និង សត្វ កង់ហ្គូរុ។ 

  សួនសត្វព្រៃយូណានបានបង្ហាញថា  សង្ឃឹមថាតាមរយៈទម្រង់នៃការកសាង​តំបន់​ចិញ្ចឹម​សត្វចម្រុះនេះ  នឹងធ្វើឱ្យអ្នកទេសចរណ៍ដឹងច្បាស់ថា  នៅក្រោយបរិស្ថានព្រៃ​ធម្មជាតិប្រភេទសត្វនីមួយៗមិនមែនរស់នៅដោយឯកឯងនោះទេ  គឺរស់នៅរួមជាមួយ​សត្វខុសគ្នាជាច្រើនប្រភេទ​ ដែលបានបង្កើតឡើងជាជីវៈដែលប្រកបដោយភាពសម្បូរ​បែប។ លក្ខណៈពហុប្រភេទនៃជីវៈជាមូលដ្ឋានដែលឱ្យសង្គមមនុស្សជាតិរស់នៅនិងរីកចម្រើន  ការពារបរិស្ថាន  ថែរក្សាលក្ខណៈពហុប្រភេទនៃជីវៈ  គឺជាការពារមនុស្សជាតិខ្លួនឯង​។

អ្នកសារព័ត៌មាន៖ យ៉ាង ជឺហុយ(YANG  ZHIHUI)

អ្នកនិពន្ធ៖ លីហ្សា