ធ្វើដូចម្តេចដើម្បីឲ្យអ្នកចិញ្ចឹមសត្វឃ្មុំអាចទៅកាន់ជីវភាពធូរធារបាន

2018-06-25 17:25:31 |ប្រភព:云南网

  “បើប្រៀបធៀបការចិញ្ចឹមសត្វជ្រូកនិងសត្វគោ  ការចិញ្ចឹមសត្វឃ្មុំមិនចេះបំផ្លាញបរិស្ថាននៅកន្លែងនេះទេ។”  លោក យូ ស៊ីនហួ(YU XINHUA)និយាយថា  គាត់ធ្លាប់ធ្វើជាអ្នកការពារព្រៃឈើបាន ៥ ឆ្នាំ  ឯទស្សនៈនៃការការពារបរិស្ថានបានចងចាំក្នុងចិត្តយ៉ាងរឹងមាំ។  កសិដ្ឋានចិញ្ចឹមឃ្មុំរបស់គាត់ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិថ្នាក់ជាតិ ភ្នំព្រិលបៃម៉ា។

  ធនធានរុក្ខជាតិដ៏សម្បូរបែបក្នុងតំបន់ការពារ  បានផ្តល់លក្ខខណ្ឌយ៉ាងល្អប្រសើរដល់ការចិញ្ចឹមសត្វឃ្មុំ។  “ពេលខ្ញុំមានអាយុជាង១០ឆ្នាំ  ឳពុកខ្ញុំបានចិញ្ចឹមសត្វឃុំនៅក្នុងភ្នំ។”  វិធីសាស្ត្រចិញ្ចឹមឃ្មុំរបស់ឳពុករបស់លោក យូ កើតចេញពីការស្វែងរកនិងស្រាវជ្រាវដោយខ្លួនឯង  តែវិធីសាស្ត្រចិញ្ចឹមសត្វឃ្មុំរបស់លោក យូ ត្រូវបានទទួលការបណ្តុះបណ្តាលដោយអ្នកជំនាញ។

  ចំពោះចំណេះវិជ្ជាប្រើប្រាស់ដោយអនុវត្តជាក់ស្តែង  លោក យូ ស៊ីនហួ ធ្វើបានល្អ  វិធីសាស្ត្រចិញ្ចឹមសត្វឃ្មុំកាន់តែប្រកបដោយវិទ្យាសាស្ត្រ  គុណភាពនៃទឹកឃ្មុំល្អឆ្ងាយជាងកាលពីមុនផងដែរ ។ “ថ្មីៗនេះ  មានក្រុមហ៊ុនមួយបានណែនាំទឹកឃ្មុំខ្ញុំទៅកាន់ទីក្រុងប៉េកាំងដើម្បីត្រួតពិនិត្យ  លទ្ធផលត្រួតពិនិត្យបានបង្ហាញថា  ទឹកឃ្មុំរបស់ខ្ញុំល្អជាងគេក្នុងទឹកឃ្មុំមួយចំនួនដែលល្អនៃប្រទេសចិន។”គាត់និយាយ។

  ក្រៅពីការចញ្ចឹមសត្វឃ្មុំហិម៉ាឡៃ  លោក យូ ស៊ីនហួ បានដាំម្រេច  ផ្លែល្ហុងក្នុងកណ្តាលកសិដ្ឋានចិញ្ចឹមសត្វឃ្មុំ  នៅក្រៅ កសិដ្ឋានចិញ្ចឹមឃ្មុំមានដាំគ្រឿងថ្នាំចិនសែជាច្រើនប្រភេទ  ហើយក្នុងផ្ទះបានចិញ្ចឹមសត្វគោប៉ុន្មានក្បាលដែរ  ពិតជាពូកែមែនទែន។

  “ឆ្នាំនេះមានប្រអប់សត្វឃ្មុំចំនួនជាង ៥០  ដល់ខែកក្កដានឹងបានប្រមូលទឹកឃ្មុំ។  បើទឹកភ្លៀងមិនសូវច្រើន  ឆ្នាំនេះខ្ញុំគិតថាអាចប្រមូលទឹលឃ្មុំដល់ ២០០ គីឡូ  បើគណនាតាមតម្លៃ១៣០យ័នក្នុងមួយគីឡូ  ចុងក្រោយគឺបានជាង ៥០ ពាន់ យ័ន។”  លោកយូ ស៊ីនហួ និយាយដោយសប្បាយរីករាយយ៉ាងនេះ។

  “កាលពីមុនដាំ hullessbarleyនិងស្រូវសាលី  តែឥឡូវដាំ គ្រឿងថ្នាំចិនសែមានតម្លៃខ្ពស់ជាង”  លោកយូ ស៊ីនហួ និយាយ ថា  គោលដៅគាត់ឥឡូវនេះ គឺបង្រៀនបទពិសោធន៍សម្រាប់ចិញ្ចឹមសត្វឃ្មុំនិងដាំថ្នាំចិនសែឱ្យអ្នកទាំងអស់គ្នា  ដើម្បីណែនាំអ្នកទាំងអស់គ្នាទៅកាន់ភាពធូរធារជាមួយគ្នាបាន។

អ្នកសារព័ត៌មាន៖ ឈេង ឈាំងយេ(CHEN CHUANGYE)ឈេង ហ្វី(CHEN FEI)

អ្នកនិពន្ធ៖ លីហ្សា