ទីក្រុងគុនមីញធ្លាក់ភ្លៀងជាប់ សីតុណ្ហភាពចុះក្រោម១០អង្សា

2018-10-11 14:39:32 |ប្រភព:yunnangateway


  កាលពីថ្ងៃទី១០ ខែតុលា  ទីក្រុងគុនមីញបានធ្លាក់ភ្លៀងជាប់​ ឯសីតុណ្ហភាពបានធ្លាក់ចុះជាលំដាប់  ក្នុងរយៈពេលចេញដំណើរយ៉ាងស្ទះនាពេលព្រលឹម ប្រជាជនក្នុងក្រុងបានស្លៀកសំលៀកបំពាក់យ៉ាងក្រាស់ៗ។

  ដោយសារទទួលបានការរំខានពីអាកាសត្រជាក់យ៉ាងខ្លាំងខ្លា  តាំងពីថ្ងៃទី០៩កន្លងមក  តំបន់ភាគច្រើននៃ​ខេត្ត​យូណាន​បានមានការធ្លាក់ភ្លៀងនិងចុះសីតុណ្ហភាព  ឯទីក្រុងគុនមីញក៏ដូចគ្នាដែរ។  នៅថ្ងៃទី១០  ក្នុងទីក្រុងគុនមីញ  សីតុណ្ហភាពអតិបរមាចុះដល់១៣អង្សាសីតុណ្ហភាពអប្បបរមាចុះនៅក្រោម១០អង្សា៕