ពី៤៥គីឡូម៉ែត្រដល់៥០៨៦គីឡូម៉ែត្រ ផ្លូវល្បឿនលឿនបានធ្វើឱ្យខេត្តយូណានដ៏ស្រស់ស្អាតបានតភ្ជាប់គ្នា

2018-10-17 17:47:12 |ប្រភព:Xinhua

ផ្លូវល្បឿនលឿនទីក្រុងDali-ទីក្រុងLijiang(ប្រភពរូបថតពីក្រុមហ៊ុនវិនិយោគចរាចរណ៍យូណានគ្រុប)

  ខេត្តយូណាននៃប្រទេសចិនមានភ្នំយ៉ាងខ្ពស់និងជ្រលងយ៉ាងជ្រៅ  រួមទាំងមានទន្លេជាច្រើន  ឯការសាងសង់ផ្លូវថ្នល់ប្រឈមមុខ​បញ្ហា​ជាច្រើន  រយៈពេលចាប់សាងសង់ផ្លូវថ្នល់ក៏យឺតដែរ រហូតមកដល់ឆ្នាំ១៩៩៦ទើបកសាងឡើងនូវផ្លូវល្បឿនលឿនខ្សែទីមួយគឺ​ផ្លូវល្បឿនលឿនគុនមីញ-ស្រុក Songmingប្រវែងសរុបតែ៤៥គីឡូម៉ែត្រ។  តាំងពីពេលនេះទៅ  ការសាងសង់ផ្លូវល្បឿនលឿននៃ​ខេត្ត​យូណាន​បានជំរុញទៅមុខដោយល្បឿនលឿន  ដល់ខែសីហាឆ្នាំ២០១៨  ប្រវែងនៃផ្លូវល្បឿនលឿនទាំងស្រុងដែល​បានដាក់ឱ្យ​ដំណើរ​ការមានប្រវែង៥០៨៦គីឡូម៉ែត្រ។

  ពី៤៥គីឡូម៉ែត្រដល់៥០៨៦គីឡូម៉ែត្រ  ការអភិវឌ្ឍនៃផ្លូវល្បឿនលឿនបានបង្ហាញពីល្បឿនរបស់ខេត្ត​យូណានក្នុងការបើកចំហរ​និង​កំណែទម្រុង។  យោងតាមផែនការ  ដល់ឆ្នាំ២០២០  ប្រវែងនៃផ្លូវល្បឿនលឿនសរុបដែលបានដាក់ឱ្យដំណើរការនឹងមានប្រវែង១ម៉ឺនគីឡូម៉ែត្រ៕