បឹងណាផានៃទីក្រុងសាងគឺលីឡា ទីនេះមានទេសភាពដែលលោកអ្នកមិនធ្លាប់ឃើញ

2018-11-07 17:19:10 |ប្រភព:yunnangateway

បឹងណាផាស្ថិតនៅទីក្រុងសាងគឺលីឡា​នៃ​មណ្ឌល​ស្វយ័តជនជាតិហ្សាង Diqing ខេត្តយូណាន  ក្នុងភាសាហ្សាងមាន​ន័យ​ថា​“បឹងនៅក្បែរព្រៃឈើ” ពេលចុងរដូវក្តៅដើមរដូវរំហើយ  បានធ្លាក់ភ្លៀងជាច្រើន  ទំហំបឹងបានរីកឡើងជាបន្តបន្ទាប់  ដល់ចុងរដូវរំហើយ​ដើមរដូវក្តៅនៅឆ្នាំក្រោយ  កម្ពស់ទឹកក្នុងបឹងនឹងធ្លាក់ចុះ  លេចចេញស្មៅនិងដីសើមយ៉ាងធំទូលាយ  ហេតុនេះហើយបានជា​មាន​ទេសភាពដ៏ស្រស់ស្អាតពិសេសគឺ“បឹងស្ថិតនៅខាងលើវាលស្មៅ  វាលស្មៅស្ថិតនៅក្នុងបឹង”៕