បម្រែបម្រួលដ៏ស្រស់ស្អាតនៃ“ទីក្រុងព្រឹកព្រលឹម”

2018-12-10 17:31:48 |ប្រភព:yunnangateway

  ទីក្រុងជីនហុងស្ថិតនៅក្បែរទន្លេឡានឆាង ជាសាលារដ្ឋបាលនៃមណ្ឌលស្វយ័តជនជាតិតៃ​ស៊ីសាំងប៉ានណា​ខេត្តយូណាន។  “ជីនហុង”បកប្រែតាមសម្លេងភាសាតៃ(ភាសារបស់ជនជាតិតៃ)មានន័យថា“ទីក្រុងព្រឹកព្រលឹម”។  ឆ្នាំ១៩៨២  មណ្ឌលស្វយ័តស៊ីសាំងប៉ានណាត្រូវប្រទេសចិនចុះឈ្មោះក្នុងបញ្ជីតំបន់ទេសចរណ៍សំខាន់ប្រទេសចិន  វិស័យទេសចរណ៍បានអភិវឌ្ឍយ៉ាងឆាប់រហ័ស  ត្រឹមតែចំណាយរយៈពេល៦ឆ្នាំ  ចំនួនភ្ញៀវទេសចរបានប្រែប្រួល​ពីមិនដល់មួយម៉ឺននាក់នៅឆ្នាំ១៩៨៦កើនឡើងដល់លើស១លាននាក់នៅឆ្នាំ១៩៩២។  ប៉ុន្តែនៅពេលនោះ  ទំហំ​សាងសង់នៃទីក្រុងជីនហុងមិនដល់១០គីឡូម៉ែត្រក្រឡា  ពិបាកបំពេញតម្រូវការនៃកំណើនយ៉ាងខ្លាំងរបស់​ភ្ញៀវ​ទេសចរ។

  តាំងពីឆ្នាំ១៩៩៣កន្លងមក  ស៊ីសាំងប៉ានណាបានចាប់ផ្តើមសាងសង់តំបន់លេងកម្សាន្តទេសចរណ៍  ដែលមាន​សណ្ឋាគារលំដាប់ថ្នាក់ផ្កាយជាច្រើនបានកសាងឡើងជាបន្តបន្ទាប់    ជាមួយគ្នានេះ  កំរិតទទួលរបស់ទីក្រុងបាន​កើនឡើងឥតឈប់ឈរកំពង់ផែថ្នាក់ជាតិគឺកំពង់ផែជីនហុងបានសាងសង់ឡើងនិងកែសម្រួលដោយឥត​ឈប់ឈរផងដែរ  ឆ្នាំ១៩៩៩  ស្ពានស៊ីសាំងប៉ានណាបានសាងសង់ឡើង(ឆ្លងទន្លេឡានឆាង)ពន្លឺរបស់​“ទីក្រុងព្រឹក​ព្រលឹម”បានចាប់ផ្តើមភ្លឺនៅច្រាំងទាំងពីរនៃទន្លេឡានឆាង ។

  បច្ចុប្បន្ននេះ  ទីក្រុងជីនហុងបានទទួលភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសចិន​បានលើស១៨លាននាក់​នៅឆ្នាំ​២០១៧  ចំណូលសរុបពីវិស័យទេសចរណ៍បាន៣៥៣២៣លានយ័ន។

  ដោយសារការសាងសង់អេកូ-បរិស្ថានយ៉ាងល្អប្រសើរនិងបរិស្ថានស្នាក់នៅក្នុងទីក្រុងត្រូវបានកែសម្រួលដោយឥតឈប់ឈរ  វិស័យទេសចរណ៍ជីនហុងទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក  មិនគ្រាន់តែពឹងផ្អែក​ធនធាន​ធម្មជាតិ  ថែមទាំងពឹងផ្អែកលក្ខណៈទីក្រុងដែលមានមនុស្សជាមួយធម្មជាតិរស់នៅយ៉ាងសុខដុមរមនា៕