តំបន់ទេសចរណ៍ តេងឆុង ដ៏ស្រស់ត្រកាលបានទស្សនាហើយ ចង់ទៅលេងភ្លាម

2018-04-11 17:49:34 |ប្រភព:Sabey News

  តេងឆុង(Tengchong)ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​​ដ៏​ទាក់​ទាញ​មាន​​បឹង​ព្រៃ​ភ្នំ​បង្អួត​សម្រស់​យ៉ាង​​ខៀវស្រងាត់​ស្ថិត​នៅ​ជាយ​ក្រុង ​Baoshan​ ភាគ​ខាង​លិច​​ខេត្ត​យូណាន​ប្រទេស​ចិន។

  តំបន់​ដ៏​ស្រស់​បំព្រង​​​នេះ​​កើត​ឡើង​តាម​រយៈ​សកម្មភាព​ភ្នំ​ភ្លើង​​ដែល​មាន​ជា​យូរ​មក​ហើយ។​ តេងឆុង​​​ជាប់​ព្រំ​ដែន​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ភាគ​ពាយ័ព្យ​​ប្រវែង​១៥០​គីឡូម៉ែត្រ។​តេងឆុង​​មាន​ផ្ទៃ​ប្រមាណ​​៥​៦៩៣​​ម៉ែត្រ​ក្រឡា។ ​​ចំណែក​​​​ប្រជាជន​​​ប្រកប​របរ​ចិញ្ចឹម​ជីវិត​តាម​រយៈ​ការ​ធ្វើ​សិប្បកម្ម​កសិកម្ម​​នេសាទ​និង​ឧស្សាហកម្ម។

  តំបន់​ខាង​លើ​​មាន​ជនជាតិ​ភាគ​តិច​ខុស​ៗ​គ្នា​​ជា​ច្រើន​រស់​នៅ​ដូច​ជា​Han,​Dai,​Lisu,​Tibetans,​Bai​និង​​Aini​​ជា​ដើម។ ​ចំពោះ​អាកាស​ធាតុ​នៅ​ទី​នេះ​វិញ​​គឺ​​ខែ​មករា​​ត្រជាក់​ដល់​៨​អង្សា​ហើយ​ក្រៅ​ពី​នេះ​ខ្យល់​ស្ងួត​និង​ក្ដៅ​ខ្លាំង​​រហូត​ដល់​ខែ​ឧសភា​រួច​ឆ្លង​ដល់​រដូវ​​ភ្លៀង​​ធ្លាក់​​គឺ​នៅ​ចុង​ខែ​កញ្ញា។

អ្នកនិពន្ធ៖ លីហ្សា