តាំងពីទសវត្សរ៍ឆ្នាំ៧០ ៨០សតវត្សទី២០ឃុំ ប៉ាជេក(Bajie)ស្រុកអានញាន(Anning)ទីក្រុងគុនមីង(Kunming)បានចាប់ផ្តើមដាំផ្កាកុលាប បច្ចុប្បន្ននេះ ជាតំបន់ដាំផ្កាកុលាបសម្រាប់បរិភោគមុនគេបំផុត និងធំបំផុតក្នុងខេត្តយូណាន។

ល្អគយគន់៖ ដីដែលដាំផ្កាកុលាបជិតរាប់ពាន់ហិតាស្រស់ស្អាតគ្មានអ្វីប្រដូចបាន។
ការបរិភោគផ្កាកុលាបរបស់ឃុំប៉ាជេក ស្រុកអានញានបានក្លាយទៅជានាមប័ណ្ណទេសចរណ៍មួយដ៍ពិសេសនៃខេត្តយូណាន។ ស្រប់ទៅតាមការរីកម្រើននៃសិប្បកម្មកែឆ្នៃ ទំហំផ្ទៃដីដាំផ្កាកុលាបរបស់ឃុំប៉ាជេកក៏មានការពង្រីកកាន់តែធំទៅៗពីមួយថ្ងៃ។


ឆ្ងាញ់ពិសារ:កុំខកខាននំផ្កាកុលាបដែលធ្វើដោយ“ផ្កាដំបូង”
“ផ្កាដំបូង”ត្រូវបានកសិករដាំផ្កាដាក់ឈ្មោះសម្រាប់ហៅ ផ្កាកុលាបដែលរីកមុនគេក្នុងមួយឆ្នាំ។ផ្កាកុលាបដំបូងមានក្លិនប្រអប់យ៉ាងខ្លាំង រស់ជាតិចត់បន្តិច ត្របកផ្កាក្រាស់ ដូចឆ្នេះ បានក្លាយជាចំណុចសំខាន់របស់អ្នកជំនួញក្នុងការដណ្តើមគ្នាទិញនំផ្កាដែលធ្វើដោយផ្កាកុលាបដំបូងមានរស់ជាតិកាន់តែផ្អែម។ ចំពោះផ្កាកុលាបរបស់ឃុំប៉ាជេកជាផ្កាដែលសហគ្រាសកែឆ្នៃនំផ្កាទាំងឡាយជ្រើសរើសជាដាច់ខាត់ក្នុងខេត្តយូណាន។

ល្អលេង៖ ឃុំប៉ាជេកមានកន្លែងលេងកម្សានជាច្រើន ពិតជាធ្វើឱ្យអ្នកមិនចង់ត្រឡប់ទៅវិញ
ឃុំប៉ាជេកជាតំបន់ការពារធនធានទឹកថ្នាក់ស្រុករបស់ស្រុកអានញាន ជាកន្លែងប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ស្រុកអានញាន ចំពោះកន្លែងនេះគ្មានឧស្សហកម្មអ្វីឡើយគឺជាកន្លែងគ្មានជាតិបំពុល ក្រៅពីនេះ ស្រុកប៉ាជេកជាតំបន់ទេសចរណ៍ក្រហម រាល់ឆ្នាំបានទាក់ទាញអ្នកភ្ញៀវទេសចរណ៍ជាច្រើនមកកាន់ទីនេះ៕
អ្នកនិពន្ធ៖ លីហ្សា