ការសាយក្លិនក្រអប់ចម្រាញ់ប្រេងពីរាជ្ជកាលឆេង ទីក្រុងគុនមីងធ្វើអាជីវកម្មទេសចរណ៍មិនមែនជាកេរ្តិ៍ដំណែល

2018-04-26 17:52:36 |ប្រភព:云南网

  ការទទួលបន្តលិល្បៈវប្បធម៌ដែលជិតសាបសូន្យ ធ្វើឱ្យកូនៗ(កុមារ)ទាំងអស់ដែលរស់នៅក្នុង ក្រុងនាបច្ចុប្ប្នននេះអាចទស្សនា សិល្បៈចម្រាញ់ប្រេងប្រពៃណីសម័យបូរាណប្រទេសចិន   នេះជាក្តីប្រាថ្នាមួយរបស់លោក ហ៊្វូ លៀនស៊ូ  Wu Lianshuដែលជាគ្រូម្រាញ់ប្រេងមួយរូប។  

  ថ្ងៃទី ២៥ ខែ មេសា  អ្នកសារពត៌មានបានទទួលដំណឹងថា   ផ្ទះចម្រាញ់ប្រេងនៅភូមិ ដាសឺឆាំង Dazichangឃុំ ហាយខូវHaikouបានក្លាយទៅជាអង្គភាពការពារវត្ថុវប្បធម៌នៃខ័ណ្ឌស៊ីសានSishan  នេះពិតជាធ្វើឱ្យលិល្បៈចម្រាញ់ប្រេងប្រពៃណីក៍ទទួលបានកាថែរក្សានិងបន្តកេរ្តិ៍។  ផ្ទះចម្រាញ់ប្រេងនេះស្ថាបនានៅសម័យរាជ្ជកាលឆេង  ពេលស្តេចខាងស៊ីKangxi១៦៦២-១៧២២ដល់បច្ចុប្បន្ននេះ   មានប្រវត្តិសាស្ត្រជាង៣០០ឆ្នាំហើយ  សព្វថ្ងៃនេះ សិល្បៈចម្រាញ់ប្រេងប្រពៃណីជាចំណែកមួយដែលបន្សល់មកពី វប្បធម៌កសិកម្មតែមួយគត់   ត្រូវបានរក្សាទុកយ៉ាងពេញលេញនៅស្រុកគុនមីង ។

  រចនាសម្ព័ន្ធនៃសំណងផ្ទះចម្រាញ់ប្រេង  ស្ថាបនាដោយដីនិងឈើ   មានទំហំផ្ទៃដី ៤០០ម៉ែត្រក្រឡា   ក្នុងបន្ទប់ជាពិសេសបានរក្សាទុកឧបករណ៍ចម្រាញ់ប្រេងប្រពៃណីដើម ដូចជា  ត្បាល់កិនរាងមូល  ត្បាល់កិនថ្ម  ឧបករណ៍ចង្ក្រាន  ម៉ាស៊ីនចម្រាញ់ប្រេងជាដើម  ជាភស្តុតាងដែលរក្សាទុកនូវវប្បធម៌ប្រពៃណីយ៉ាងល្អប្រសើរ។

  

  

  ដើម្បីមិនចង់ឱ្យវប្បធម៌ប្រពៃណីទាំងនេះក្លាយទៅជាការចង់ចាំ  ខ័ណ្ឌស៊ីសានបានរក្សានិងជួសជុលនូវសំណង់ចាស់ក្នុងផ្ទះចម្រាញ់ប្រេង   សព្វថ្ងៃនេះ មានមនុស្សបួននាក់ដែលយក លោកហ៊្វូ លៀនស៊ូ៎Wu Lianshu  ជាអ្នកនាំមុខ  ធ្វើការងារចម្រាញ់ប្រេងជាប្រពៃណី។  បន្ទាប់ពីផ្ទះចម្រាញ់ប្រេងត្រូវបើកដំណើរជាថ្មីម្តងទៀតនៅឆ្នាំ ២០១៦មក   អ្នកស្រុកនិងអ្នកនៅជុំវិញភូមិទាំងឡាយមកដល់ផ្ទះចម្រាញ់ប្រេង   ដើម្បីរំលឹកក្លិនឈ្ងុយដែលបាត់យូរមកហើយ    មុនស្សចាស់ៗជាច្រើនក្នុងស្រុកបញ្ជាក់ដោយក្តីរំភើបថា    មិនធ្លាប់គិតថានៅសម័យបច្ចុប្បន្ននេះ   នៅតែអាចភ្លក់រសជាតិប្រេងដ៏ឈ្ងុយឆ្ងាញ់ដែលកាលពីវ័យក្មេងធ្លាប់បានភ្លក់។

អ្នកនិពន្ធ៖ លីហ្សា