នាថ្ងៃទី២ ខែឧសភាអ្នកសារព័ត៌មានបានទទួលដំណឹងពីគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តយូណានថាក្នុងអំឡុងពេលកូនវស្សមកាល“ថ្ងៃ១ឧសភា”ខេត្តយូណានបានទទួលភ្ញៀវទេសចរណ៍សរុបចំនួន ៨២៣០.៣ពាន់ ប្រៀបធៀបជាមួយឆ្នាំមុនបានបង្កើនឡើង២៨.៣៣%។ ចំណូលទេសចរណ៍ទទួលបាន៥៩១៩លានយ័ន ធៀបនឹងឆ្នាំមុនបានបង្កើនឡើង៥៩.៥២%
ក្នុងអំឡុងពេលកូនវស្សមកាល“ថ្ងៃ១ឧសភា”ទីក្រុងឬមណ្ឌលស្វយ័តនីមួយៗនៃខេត្តយូណានបានរៀបចំសកម្មភាពវប្បធម៌ទេសចរណ៍និងពិធីបុណ្យដែលមានលក្ខណៈពិសេសនិងគ្រប់បែបយ៉ាង ហើយផ្តល់ផលិតផលទេសចរណ៍ជាច្រើនឱ្យភ្ញៀវទេសចរណ៍។ ម្យ៉ាងទៀត ធ្វើដំណើរដែលបើកឡានដោយខ្លួនឯង ធ្វើដំណើរតាមជុំវិញ និងធ្វើដំណើរនៅភូមិក្លាយទៅជាលក្ខណៈពិសេសនៃកូនវស្សមកាលនេះ។
អ្នកនិពន្ធ៖ លីហ្សា