ដីស្រែចំការ ហានី ជាទិដ្ឋភាពដ៏ចំឡែកអស្ចារ្យនៅលើពិភពលោក

2018-05-11 17:33:17 |ប្រភព:人民网

  ដីស្រែចំការ ហានី នៅមណ្ឌលស្វយ័ត ហុងហឺ(Honghe)ខេត្តយូណាន ជាទិដ្ឋភាពដ៏ចំឡែកអស្ចារ្យ​នៃវប្បធម៌កសិកម្ម។   វាជាការបង្កើតឡើងដោយប្រជាជនជនជាតិដើមហានី ដោយប្រើប្រាស់​លក្ខខណ្ឌអាកាសធាតុភូមិសាស្ត្រ គឺ “ភ្នំតែមួយបែងចែកជារដូវទាំងបួន  ចម្ងាយមិនឆ្ងាយ​តែ​អាកាសធាតុខុសគ្នា” ដែលតាមរយៈកំណត់ត្រាវាមានប្រវត្តិសាស្ត្រជាង១៣០០ឆ្នាំ ។ 

  កន្លែងនេះសម្បូរធនធានទឹក  ខ្យល់អាកាសមានសំណើម មានអ័ព្ទប្រែប្រួលយ៉ាងរហ័ស  បានធ្វើឱ្យជ្រលងភ្នំនិងដីស្រែចំការមានសភាពយ៉ាងរស់រវើក។  ដីស្រែចំការហានី​មាន​ទិដ្ឋភាព​​ចំឡែកក្នុងរដូវទាំងបួន  តាមធម្មតា ពីខែវិច្ឆិកា​ ដល់ខែមីនាជាអំឡុងពេល​គយគន់ទេសភាពយ៉ាងល្អជាងគេ។

 

អ្នកនិពន្ធ៖ លីហ្សា