ភូមិដ្ឋានបុរាណរៀបចំម្ហូបអាហារដាក់តុវែងទទួលភ្ញៀវទេសចរណ៍

2018-05-15 17:23:42 |ប្រភព:新华网

  ថ្ងៃទី១៣ ខែឧសភា  ភូមិដ្ឋានបុរាណប៉ាវទូ(BAODU)ទីក្រុងឡូយ៉ាង(LUOYANG)ខេត្តហឺណាន(HENAN)បើកសម្ពោធបុណ្យទេសចរណ៍ភូមិដ្ឋានបុរាណដ៏ស្រស់ស្អាត ហើយអ្នកទទួលខុសត្រូវបានរៀបចំម្ហូបអាហារដាក់តុវែងហើយអញ្ជើញប្រជាជនមកភ្លក់អាហារដោយមិនគិតថ្លៃ។

  ស្ថាបត្យកម្មប្រជាជនជាប្រពៃណីនៃប្រទេសចិន គឺ ផ្ទះក្បឿងរាងអក្សរ“人”និងម្ហូបអាហារដាក់តុវែង  បានក្លាយទៅជាទេសភាពដ៏ស្រស់ស្អាត  ធ្វើឱ្យប្រជាជនចូលរួមបុណ្យនេះស្វែងយល់ពីកម្លាំងទាក់ទាញនៃវប្បធម៌ភូមិដ្ឋាន។

អ្នកនិពន្ធ៖ លីហ្សា