ទៅជួបផ្កាសមុទ្រពណ៌ស្វាយ ទៅជួបសេចក្តីស្នេហារ៉ូម៉ែនទិច

2018-05-23 17:02:03 |ប្រភព:春城晚报

  នៅស្រុក ឡូភីង(Luoping)ទីក្រុង ឈូជីង(Qujing)ខេត្តយូណាន(Yunnan)  នៅទីនោះមានផ្កាVerbena officinalis L. កំពុងរីកស្គុះស្គាយ  ដែលបានទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ជាច្រើនទៅគយគន់។ ផ្កា Verbena officinalis L. មានរយៈពេលរីក​យ៉ាងវែង  គឺចាប់ផ្តើមរីកពីខែឧសភា  ដែលប៉ាន់ស្មានថានឹងរីកដល់ខែកក្តដា​ឬខែសីហា។

  យោងតាមការណែនាំបានឱ្យដឹងថា  ប៉ុន្មានឆ្នាំកន្លងមក  ស្រុក ឡូភីង ផ្អែកតាមរយៈរបៀបនៃ “ទេសចរណ៍+ កសិកម្ម+អេកូ” បានកសាងទីកន្លែងលេងកម្សាន្តអេកូទេសចរណ៍ដែលជំរុញឱ្យអាជីវកម្មដូច អេកូ  កសិកម្ម  និងទេសចរណ៍​ជាដើម​បានច្របាច់បញ្ចូលគ្នានិងរីកចម្រើនទៅមុខ។

 


អ្នកសារព័ត៌មាន៖ ចាង ឆុងប៉ូ (JIANG QIONGBO)

អ្នកនិពន្ធ៖ លីហ្សា