ភ្នំព្រឹល យូឡុង នៅទីក្រុងលីចាង បានធ្លាក់ព្រឹលនៅរដូវក្តៅ

2018-06-06 16:33:47 |ប្រភព:春城晚报

  ចូលក្នុងខែមិថុនា  ទីក្រុងលីចាង(Lijiang)បានចូលក្នុងរដូវស្សា  នាយប់ថ្ងៃទី៤ ខែមិថុនា  ផ្នែកខាង​លើ​នៃខ្សែរ៉កទេសចរណ៍ដ៏ធំនៅភ្នំព្រឹលយូឡុង(Yulong)បានធ្លាក់ព្រឹលហើយ។

  នាព្រឹកថ្ងៃទី៥ ខែមិថុនា  ទោះបីជាបានឈប់ធ្លាក់ព្រឹល  ប៉ុន្តែព្រឹលសបានគ្របដណ្តប់ដំបូលផ្ទះនិងផ្លូវដើរ  ព្រឹលសៗនៅខែមិថុនា  ហាក់ដូចជាស្បៃសមួយជាន់គ្របដណ្តប់នៅលើភ្នំទឹកកក  ដែលធ្វើឱ្យភ្ញៀវទេសចរណ៍​ពិត​ជាភ្ញាក់ផ្អើលនិងសប្បាយចិត្តណាស់។ 

  ក្នុងទីក្រុងដែលមានភ្លៀងធ្លាក់  នៅឯភ្នំព្រឹលយូឡុងបានធ្លាក់ព្រឹល  ដែលស្ថានភាពបែបនេះ​កម្រនឹងមាន​ណាស់។  លោកស្រី ចាង(Zhang)  មគ្គុទេសក៍ទេសចរណ៍បាននិយាយថា ៖ “ព្រឹលនេះមុនៗ​ខ្ញុំបានណែនាំ​ភ្ញៀវទេសចរណ៍ឡើងដល់សួនទឹកកកក្នុងភ្នំយូឡុង  បានឃើញថាមានព្រឹលនៅខែមិថុនានារដូវក្តៅ  នេះពិតជាធ្វើឱ្យភ្ញៀវទេសចរណ៍ទាំងមូលសប្បាយចិត្ត​ខ្លាំងណាស់៕

អ្នកនិពន្ធ៖ លីហ្សា