នៅទីនេះ ទោះបីជាមានជម្ងឺសួតក៏អាចដកដង្ហើមបានដែរ

2018-06-07 12:14:35 |ប្រភព:云南网

  កាលពីថ្ងៃទី៥ ខែមិថុនា  ក្រោយភ្លៀងបានប៉ុន្មានថ្ងៃ  មេឃនៃទីក្រុងគុនមីញ(Kunming)ខេត្តយូណាន (Yunnan)បានឡើងស្រឡះ  មេឃពណ៌ខៀវបានមានវត្តមានហើយ។

  នាថ្ងៃទី១ ខែមិថុនា  《របាយការណ៍សាធារណៈស្តីពីស្ថានភាពនៃគុណភាពបរិស្ថានទីក្រុងគុនមីញឆ្នាំ ២០១៧》បានប្រកាសថា  គុណភាពខ្យល់អាកាសបរិស្ថាននៃទីក្រុងគុនមីញបានឈានដល់ស្ដង់ដារថ្នាក់ទីពីរក្នុងគុណភាពខ្យល់អាកាសបរិស្ថានជាតិ  ចំនួនថ្ងៃដែលមានគុណភាពខ្យល់អាកាសដ៏ល្អប្រសើរក្នុងតំបន់ក្រុងសំខាន់មានចំនួន៣៦០ ថ្ងៃក្នុងមួយឆ្នាំ  អត្រាល្អបានដល់ ៩៨.៦%។ តាមពិត  មិនគ្រាន់តែជាទីក្រុងគុនមីញមានលក្ខណៈល្អយ៉ាងនេះឡើយ  ក្នុងខេត្តយូណានទាំងមូលក៏ដូចគ្នាផងដែរ។

  លោកស្រី ឈេងធីងធីង(CHEN TINGTING)ដែលមកពីទីក្រុង លៅនីង (Liaoning)ខេត្ត សេនយ៉ាង (Shenyang)បាននិយាយថា​ សម្រាប់ទីក្រុងគុនមីញនិងទីក្រុងផ្សេងក្នុងខេត្តយូណានដែលគាត់ធ្លាប់បានទៅដល់ថា៖ “ថតរូបយ៉ាងណាក៏បានទេសភាពល្អ​ស្អាត  ដើរដល់កន្លែងណាក៏បានស្រូបយកក្លិនក្រអូបនៃផ្កាស្មៅដែរ  កន្លែងល្អយ៉ាងនេះ  មិនចម្លែកទេដែលអាចធ្វើជាកន្លែងទេសចរណ៍ប្រកបដោយកម្លាំងទាក់ទាញនិងល្បីឈ្មោះនោះ”

អ្នកសារព័ត៌មាន៖ លី សៀងឈ័ន(LI XINGQUAN)

អ្នកសារព័ត៌មានកម្មសិក្សា៖ សៀ ហ្វាំងហៃ(XIA  FANGHAI)

អ្នកនិពន្ធ៖ លីហ្សា