នាម៉ោង៩ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៨ ក្រុមសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរួម(Media Conver-gence)“ខេត្តយូណានដ៏ស្រស់ស្អាត·ឆ្លងកាត់តំបន់ការពារធម្មជាតិ”ដែលបង្កើតឡើងដោយក្រុមហ៊ុនយូណានដេលីនិងនាយកដ្ឋានព្រៃឈើខេត្តយូណានបានចេញដំណើរពីទីក្រុងគុនមីញ(Kunming)ដោយជិះឡានទៅកាន់តំបន់ការពារធម្មជាតិថ្នាក់ជាតិគឺ ភ្នំព្រឹលបៃម៉ា។

ភ្នំព្រឹលបៃម៉ានេះជាតំបន់ការពារធម្មជាតិថ្នាក់ជាតិទីបីដែលក្រុមសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរួម “ខេត្តយូណានដ៏ស្រស់ស្អាត·ឆ្លងកាត់តំបន់ការពារធម្មជាតិ”ទៅទស្សនា។ ក្រៅពីបានសម្ភាសន៍និងផ្សព្វផ្សាយព័ត៌មានយ៉ាងជ្រៅជ្រះអំពីតំបន់ការពារធម្មជាតិថ្នាក់ជាតិភ្នំ កោលីកុង និងតំបន់ការពារធម្មជាតិថ្នាក់ជាតិ ស្រះយន់ឡុងធានឆឹ។
នេះជាការងារសម្ភាសន៍ខ្នាតធំដែលបានរចនាឡើងយ៉ាងយូរ។ ខេត្តយូណានជាខេត្តមានជីវសត្វយ៉ាងសប្បូរបែបជាងគេក្នុងប្រទេសចិន ក៏ជាតំបន់មានជីវសត្វយ៉ាងសម្បូរបែបជាងគេក្នុងអឌ្ឍគោលខាងជើងផងដែរ។
ក្នុងរយៈពេលយ៉ាងយូរជាបន្តទៅទៀតនេះ ពួកយើងនឹងដើរចូលជាមុននូវ តំបន់ការពារធម្មជាតិថ្នាក់ជាតិចំនួន ១៧ ក្នុងខេត្តយូណានដែលគ្រប់គ្រងដោយនាយកដ្ឋានព្រៃឈើ តាមរយៈ វិធីសាស្ត្រអក្សរ រូបភាពលាយអក្សរ វីដេអូនិងការបង្កើតសំសេងនិងធ្វើការផ្សាយផ្ទាល់ជាដើម ដើម្បីបង្ហាញពីអ្វីៗដែលយើងមើលឃើញនិងស្តាប់បានក្នុងតំបន់ការពារធម្មជាតិ និយាយអំពីការប្រែប្រួលនិងរឿងក្នុងខេត្តយូណានបង្កើតហេតុការណ៍អំពីតំបន់ការពារ រយៈពេល ៦០ ឆ្នាំកន្លងមកនេះ ធ្វើឱ្យយើងយកចិត្តទុកដាក់លើវាសនានិងសម្រែកនៃមនុស្សជាតិនិងជីវសត្វដទៃទៀតនៅទីនេះ៕




តំបន់ការពារធម្មជាតិថ្នាក់ជាតិភ្នំ កោលីកុង


តំបន់ការពារធម្មជាតិថ្នាក់ជាតិ ស្រះយន់ឡុងធានឆឹ

អ្នកសារព័ត៌មាន៖ ថាន ជិនឆុន (TAN JINCHUN)ឈេង សានជ័ន(CHENG SANJUAN)
អ្នកនិពន្ធ៖ លីហ្សា