ទៅជួបដោយចៃដន្យនូវសត្វស្វាដ៏គួរឱ្យស្រឡាញ់ក្នុងភ្នំព្រឹលបៃម៉ា

2018-06-14 16:58:36 |ប្រភព:春晚新闻

  កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ក្រុមសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរួម(Media Convergence) “ខេត្តយូណានដ៏ស្រស់ស្អាត·ឆ្លងកាត់តំបន់ការពារធម្មជាតិ”ដែលបង្កើតឡើងដោយក្រុមហ៊ុនយូណានដេលីនិងនាយកដ្ឋានព្រៃឈើខេត្តយូណានបានចេញដំណើរពីទីក្រុងគុនមីញ(Kunming)ដោយជិះឡានទៅកាន់តំបន់ការពារធម្មជាតិថ្នាក់ជាតិគឺភ្នំព្រឹលបៃម៉ា។ ពេលចូលក្នុងតំបន់ការពារ  ក្រុមសម្ភាសន៍បានជួបជាមួយសត្វស្វាដ៏គួរឱ្យស្រឡាញ់ដោយចៃដន្យ។

  “នេះជាគ្រួសារ‘ឈុនក្វាង’‘ឈុនក្វាង’ជាសត្វស្វាឈ្មោលដែលទើបពេញវ័ញមិនសូវយូរប៉ុន្មាន  ទោះបីជាបានបង្កើតឡើងគ្រួសារ  តែមានឋានៈជាទាបក្នុងហ្វូងស្វា។”មេក្រុមនៃក្រុមការពារព្រៃ ស្យាង គូឆេង(Xiangguqing)លោក យូ លីចុង (YU LIZHONG)បាននិយាយយ៉ាងនេះ។

  មុនពេលឆ្នាំ ២០១៦  សត្វស្វាឈ្មោល“ធំ”យ៉ាងខ្ពស់និងខ្លាំង  វាមានកម្លាំងប្រយុទ្ធនិងកម្លាំងអំពាវនាវយ៉ាងខ្លាំង  ក្នុងហ្វូងស្វាមិនសូវមានស្វាឈ្មោលហ៊ានប្រជែងជាមួយវាទេ។  តែឥឡូវនេះ  ស្វា“ធំ”បានចាស់ជាបន្តបន្ទាប់  ឋានៈមេស្វាក្នុងហ្វូងស្វាក៏ការពារលែងបានដែរ។

  “បាទ ! ខ្ញុំដឹងថាមាត់ដ៏‘សិចស៊ី’របស់ខ្ញុំ ហើយស្នាមញញឹមដ៏គួរឱ្យទាក់ទាញ  នេះបានទទួលការគាំទ្រជាច្រើន។”

  នៅតំបន់ ស្យាង គូឆេង  សត្វស្វាឈ្មោល‘ហុងទាន’បានក្លាយទៅជា“បងធំ”ក្នុងហ្វូងស្វាទាំងមល  នៅក្នុងគ្រួសារវាមានសត្វស្វាចំនួន ១៦។ ‘ហុងទាន’សង្ហាហើយខ្លាំងទៀត  ទទួលបានសេចក្តីស្រឡាញ់ពីសត្វស្វាញីជាច្រើន។

  ក្នុងហ្វូងស្វាទាំងមូល  “គ្រួសារឈ័នស្យូង”ជាហ្វូងស្វាពិសេសមួយ។  ពួកគេសុទ្ធតែជា សត្វស្វាឈ្មោល មួយផ្នែកជាសត្វស្វាឈ្មោលមិនទាន់ពេញវ័យដែលត្រូវបានដេញពីគ្រួសារមុន  ផ្នែកមួយទៀតជាសត្វស្វាឈ្មោលចាស់ដែលត្រូវបានសត្វស្វាឈ្មោលពេញវ័យដទៃទៀតប្រជែង ឱ្យបាត់បង់ឋានៈនៃមេស្វា។  ទោះបីជាឋានៈនៃ“គ្រួសារឈ័នស្យូង”ទាបជាងគេក្នុងហ្វូងស្វាទាំងមូល  តែគេថែរក្សានៅខាងក្រៅហ្វូងស្វាទាំងមូល  ដើម្បីធ្វើជាស្វាយាមល្បាតនិងការពារថ្នាក់ទីមួយ៕

អ្នកសារព័ត៌មាន៖ ឆេង ឆ្វាំងយេ(CHEN  CHUANGYE)

អ្នកនិពន្ធ៖ លីហ្សា