ទៅស្វែងរក“សារមន្ទីរធម្មជាតិ”ដែលលាក់ក្នុងភ្នំព្រឹលបៃម៉ា

2018-06-19 17:44:20 |ប្រភព:云南网

  កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ក្រុមសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរួម(Media Convergence)“ខេត្តយូ ណានដ៏ស្រស់ស្អាត·ឆ្លងកាត់តំបន់ការពារធម្មជាតិ”ដែលបង្កើតឡើងដោយក្រុមហ៊ុនយូណានដេលីនិងនាយកដ្ឋានព្រៃឈើខេត្តយូណានបានចេញដំណើរពីទីក្រុងគុនមីញ(Kunming)ដោយជិះឡានទៅកាន់តំបន់ការពារធម្មជាតិថ្នាក់ជាតិគឺភ្នំព្រឹលបៃម៉ា។

  កាលពីថ្ងៃទី១៨ ខែមិថុនា  ក្រុមសម្ភាសន៍បានឆ្លងកាត់“សារមន្ទីរធម្មជាតិ”ដែលលាក់ក្នុងភ្នំព្រឹលបៃម៉ា។  កន្លែង ឈី ហ្សុងកុង(Quzonggong)ក្នុងតំបន់ការពារធម្មជាតិថ្នាក់ជាតិភ្នំព្រឹលបៃម៉ា  មានផ្លូវមួយខ្សែដែលមានប្រវែងជាង ៣ គីឡូម៉ែត្រ  តាមដងផ្លូវនេះមានភ្នំព្រឹល  ភ្នំទឹកកក  ភ្នំខ្ពស់និងបឹង  វាលស្មៅ  ទន្លេ  ដីសើមជាដើម  ហើយសម្បូររុក្ខជាតិនិងសត្វផងដែរ។

  ដើរតាមដងផ្លូវភ្នំដ៏បត់បែនដោយស្តាប់សម្លេងកូនកណ្តឹងដែលឮចេញពីខាងមុខមក  បានមើលឃើញថា  មានប្រជាជនកំពុងដេញសេះនៅតាមខាងមុខ  ពួកគេនឹងទៅដឹកប្រេង(ប្រេងនេះស្របយកចេញពីទឹកដោះគោនិងទឹកដោះពពែ)ឱ្យស្ថានីយស៊ើបការណ៍  ឯ“ដំណើរការឆ្លងកាត់”នៃក្រុមសម្ភាសន៍ពួកយើងក៏បន្តទៅពេលក្រោយដែរ។

ប្រភពរូបថត៖ ឈេង ឆ័ាំងយេ(CHEN CHUANGYE)

អ្នកនិពន្ធ៖ លីហ្សា