បុណ្យផ្កាឈូកលើកទីបីនៃស្រុកឈេងចាំងខេត្តយូណានបានបើកសម្ពោធហើយ

2018-06-20 16:15:01 |ប្រភព:Xinhua

  កាលពីថ្ងៃទី១៦ ខែមិថុនា  បុណ្យផ្កាឈូកលើកទីបីនៃស្រុកឈេងចាំង (Chenjiang)ខេត្តយូណាន(Yunnan)បានបើកសម្ពោធជាផ្លូវការ  ផ្ការឈូកគួរឱ្យចង់គយគន់ដែលមានទំហំជិតរាប់ម៉ឺនម៉ែត្រក្រឡាបានរីកស្គុះស្គាយដើម្បីទទួលភ្ញៀវទេសចរណ៍។

  បុណ្យផ្កាឈូកលើកនេះធ្វើនៅក្រោមប្រធានបទ“គយគន់ទេសភាពបឹងដ៏ស្រស់ស្អាត  ស្វែងយល់ពីសម្រស់នៃផ្កាឈូក”។  បុណ្យផ្កាឈូកលើកនេះ  នឹងរៀបចំរហូតដល់ថ្ងៃទី ២៦ ខែសីហា  បានរៀបចំនៅកន្លែងសំខាន់ទាំងពីរ គឺ សួន យ័លាន (Yuelian)និងសួនផ្កាឈូក ហ្សុ សុ(Zuosuo)។

  ក្រៅពីអាចគយគន់ផ្កាឈូក  សកម្មភាពក្នុងអំឡុងពេលបុណ្យផ្កាឈូកក៏សម្បូរគ្រប់បែបយ៉ាងផងដែរ។ ជាមួយគ្នានេះ  គេនឹងប្រារព្ធការប្រគួតប្រជែងថតរូបនៅក្រោមប្រធានបទ“មកស្វែងរកសម្រស់ស្អាតនៃស្រុក ឈេងចាង ដោយ

សារផ្កាឈូក”ផ្តោតទៅលើកការបង្ហាញទិដ្ឋភាពធម្មជាតិ  វប្បធម៌និងធនធានទេសចរណ៍នៃស្រុក ឈេងចាងតាមរយៈស្នាដៃថតរូប។

អ្នកសារព័ត៌មាន៖ ពី ភឹង(BIPENG)

អ្នកនិពន្ធ៖ លីហ្សា