ឃុំសានឈ័ាននៃខេត្តយូណាន៖ ផ្កាឈូករីកស្គុះស្គាយក្នុងការទាក់ ទាញភ្ញៀវទេសចរណ៍ជាច្រើនមកគយគន់

2018-07-24 17:40:48 |ប្រភព:新华网

  នារដូវក្តៅនេះ  ផ្កាឈូកក្នុងបឹងឆីហ៊ូលុងថាននៃឃុំសានឈ័នស្រុកយុងសេនទីក្រុងលីចាង​ខេត្តយូណាន​បានរីកយ៉ាងស្គុះស្គាយ  ភ្ញៀវមកពីគ្រប់ទិសទីជួបជុំគ្នានៅទីនេះ​ដើម្បីគយគន់​ទេសភាពផ្កាឈូកជាមួយគ្នា។

  ស្រុកយុងសេនមានលក្ខខណ្ឌ​ចរាចរណ៍ដ៏ងាយស្រួល  ទេសភាពធម្មជាតិដ៏ល្អប្រិមប្រិយហើយមានវប្បធម៌ដ៏សម្បូរក្រាស់ក្រែលនិងធនធានសម្រាប់ធ្វើជាចំណីអាហារដែល​មានលក្ខណៈ​ពិសេសទៀតផង។

  តាំងពីឆ្នាំ២០១៧​ ស្រុកយុងសេនបានប្រារព្ធបុណ្យផ្កាឈូកពីរលើកជាប់ៗគ្នាហើយបានទាក់ទាញភ្ញៀវទេសចរណ៍និងអ្នកលក់ដូរជាច្រើនឱ្យ​មកចូលរួម  ដែលបានជំរុញជាបន្តបន្ទាប់នូវភូមិឆីហ៊ូឱ្យ​ក្លាយទៅជារមណីយដ្ឋានលេងកម្សាន្ត ការពិសាចំណីអារហារ និងការធ្វើទេសចរណ៍ក្នុងភូមិដែលស្ថិតក្រោមប្រធានបទផ្កាឈូក។

អ្នកសារព័ត៌មាន៖ Zi Qiang

អ្នកនិពន្ធ៖ លីហ្សា