ដើមពាក់កណ្តាលឆ្នាំនេះខេត្តយូ ណានបានទទួលភ្ញៀវទេសចរណ៍ ៣៤០លានដង

2018-07-31 10:01:41 |ប្រភព:Xinhua

  យោងតាមដំណឹងបានឱ្យដឹងថា  ដើមពាក់កណ្តាលឆ្នាំនេះ   ខេត្តយូណានបានទទួលភ្ញៀវទេសចរណ៍សរុបចំនួន៣៤០លានដង  នៅក្នុងនោះ  បានទទួលភ្ញៀវទេសចរណ៍បរទេសចំនួន៧២៧ម៉ឺន៦ពាន់ដង  ប្រៀបធៀបនឹងឆ្នាំមុនកើនឡើង១១.៧៤ %  បានទទួលភ្ញៀវទេសចរណ៍ក្នុងស្រុកចំនួន៣៣៦លានដង  ប្រៀបធៀបនឹងឆ្នាំមុនកើនឡើង២៧.១២%។  ចំណូលសរុបខាងវិស័យទេសចរណ៍នៃខេត្តយូណានទាំងមូលនៅដើមពាក់កណ្តាលឆ្នាំមានចំនួន ៤២០.១៣៥ពាន់លានយ័ន  ប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង២៦.៧៨%  នៅក្នុងនោះ  ទទួលបានចំណូលជារូបិយប័ណ្ណបរទេសចំនួន១៩៧៨លានដុល្លាអាមេរិក  ប្រៀបធៀបនឹងឆ្នាំមុនកើនឡើង៧.៨៩%ទទួលបានចំណូលទេសចរណ៍ពីក្នុងស្រុកចំនួន ៤០៦.៧៨៣ពាន់លានយ័ន  ប្រៀបធៀបនឹងឆ្នាំមុនកើនឡើង២៧.៥១%។ គម្រោងទេសចរណ៍បានដាក់វិនិយោគដល់៦ម៉ឺនលានយ័ន។

អ្នកនិពន្ធ៖ លីហ្សា