ស្រុក Luoping ខេត្តយូណាន៖ ផ្កាឈូករ័ត្នរីកស្គុះស្គាយទទួលភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី

2018-08-02 09:57:49 |ប្រភព:Xinhua

  បច្ចុប្បន្ននេះ  បើយើងដើរចូលកាន់ស្រុក Luoping ទីក្រុង Qujing ខេត្តយូណានមុខជាបានមើលឃើញផ្កា​ឈូករ័ត្ន​ដែលមានទំហំជាង២ម៉ឺនម៉ែត្រក្រឡាកំពុងតែរីកស្គុះស្គាយ  ក្រោមពន្លឺព្រះអាទិត្យ​និងវាយោបក់បោក​ទៅវិញទៅមកនោះ   បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកគយគន់។

  ប៉ុន្មានឆ្នាំកន្លងមកនេះ  ស្រុកនេះពឹងផ្អែកបរិស្ថានធម្មជាតិដ៏ពិសេស ណែនាំនិងលើកទឹកចិត្តដល់​សហគ្រាសឱ្យ​ដាំដុះផ្កាដែលគួរឱ្យ​ចង់គយគន់  ហើយធ្វើឱ្យស្រុកLuopingក្លាយទៅជាតំបន់ទេសចរណ៍​មួយ​ដែលមានផ្កាគួរឱ្យចង់គយគន់ពេញមួយឆ្នាំ  មានទេសភាពនៅគ្រប់ទីកន្លែងព្រមទាំងមានភ្ញៀវទេសចរណ៍​គ្រប់ពេលវេលា៕

  

អ្នកសារព័ត៌មាន៖ Li Jingjing Liu Jingwei Zhang Hongyue

អ្នកនិពន្ធ៖ លីហ្សា