ខ្សែទេសចរណ៍ពិសេសបង្កើតកិច្ចសហប្រតិបត្តិការឆ្លងតំបន់

2018-08-03 09:48:09 |ប្រភព:云南日报

  នាព្រឹកថ្ងៃទី២០ ខែកក្កដា  ខ្សែដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិពីទីក្រុងGejiuខេត្តយូណានប្រទេសចិន​ដល់ស្រុក Sa Paខេត្តLao Caiប្រទេសវៀតណាមបានដាក់ឱ្យដំណើរការជាផ្លូវការ។

  ដោយសារខ្សែធ្វើដំណើរនេះជាខ្សែដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិដំបូងរវាងខេត្តយូណាននិងប្រទេសវៀតណាមហើយការបើកដំណើរការរបស់វាបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។

  តាមខ្សែធ្វើដំណើរនេះ  មិនគ្រាន់តែអាចស្វែងយល់ពីទេសភាពធម្មជាតិ  ទំនៀមទំលាប់នៃប្រទេសទាំងពីរ​ប៉ុណ្ណោះទេ  ថែមទាំងអាចភ្លក់ចំណីអាហារដ៏ឆ្ងាញ់ពិសាទៀតផងលោក Li  Zhongjiaមកពីក្រុមហ៊ុន​រថយន្ត​ទេសចរណ៍យូណានបាននិយាយថា  “ខេត្តយូណានមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ប្រទេសឡាវនិងប្រទេសមីយ៉ាងម៉ា  មានខ្សែព្រំដែនយ៉ាងវែង  និងមានកំពង់ផែជាច្រើន  ដែលផ្តល់នូវលក្ខខណ្ឌចរាចរណ៍ផ្លូវគោកដ៏ល្អប្រសើរ  ឯខេត្តយូណាននិងប្រទេសនានាសុទ្ធតែមានធនធានទេសចរណ៍កម្រិតខ្ពស់ក្នុង​ក្របខណ្ឌ​​ទូលំទូលាយនិងលក្ខណៈខុសពីគ្នាសមល្មមក្នុងការអភិវឌ្ឍទេសចរណ៍រថយន្តឆ្លងដែន។”គាត់បន្តទៀត​ថា៖“តាមរយៈការវាយតម្លៃនិងការប្រមូលមតិ ពួកយើងនឹងកែសម្រួលខ្សែទេសចរណ៍យូណាន-វៀតណាម​ឥត​ឈប់ឈរ។”

 

  ក្រៅពីខ្សែទេសចរណ៍រថយន្តឆ្លងដែនយូណាន-វៀតណាមឆ្នាំ២០១៥បានបើកដំណើរការមក​ខ្សែទេសចរណ៍​​រថយន្តឆ្លងដែនយូណាន-ឡាវ  ជាមធ្យមដឹកអ្នកដំណើរពី៣ដល់៥ម៉ឺននាក់ក្នុងមួយឆ្នាំដែលភ្ញៀវ​ទេសចរណ៍នេះគឺមកពីគ្រប់ទិសទីនៃប្រទេសចិន។

  កិច្ចសហប្រតិបត្តិការឆ្លងដែនបាននាំឱ្យសង្គមនិងសេដ្ឋកិច្ចនៃតំបន់តាមខ្សែបន្ទាត់ទេសចរណ៍នៃខេត្ត​យូណាននិងប្រទេសវៀតណាមអាចចែករំលែកសមិទ្ធផលពីការអភិវឌ្ឍនៃវិស័យទេសចរណ៍ផងដែរ។

អ្នកសារព័ត៌មាននិងប្រភពរូបថត៖ Zhu Hai

អ្នកនិពន្ធ៖ លីហ្សា