ស្រុក Yaoan៖ ផ្កាឈូកបានរីកដ៏ស្គុះស្គាយ

2018-08-06 18:04:53 |ប្រភព:Xinhua

  ថ្ងៃទី៣ ខែសីហា  បុណ្យផ្កាឈូកឆ្នាំ២០១៨ Yaoanយូណានបានបើកសម្ពោធហើយ។  ស្រុក Yaoan ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃមណ្ឌលស្វយ័តជនជាតិយី Chuxiong  ដោយសាររូបរាងនៃក្រុងបុរាណហាក់ដូចជាផ្កាឈូក  បូករួមទាំង​ប្រជាជនចូលចិត្តផ្កាឈូក ហើយបានដាំផ្កាឈូកជាច្រើន។ ដោយសារតែវប្បធម៌ផ្កាឈូកនៅស្រុក Yaoan ដ៏ក្រាស់ក្រែល ហេតុនេះហើយបានជាស្រុក Yaoan ក៏មានឈ្មោះមួយទៀតថាជា“ទីក្រុងផ្កាឈូក”។

  យោងតាមការណែនាំបានឱ្យដឹងថា  បុណ្យផ្កាឈូកលើកនេះនឹងរៀបចំពីថ្ងៃទី៣ ខែសីហារហូតដល់ ថ្ងៃទី៣ ខែតុលា  ក្នុងរយៈពេល២ខែនេះ  នឹងបង្ហាញដោយពេញលេញនូវទេសភាពដ៏ស្រស់ស្អាតនិងវប្បធម៌ដ៏ក្រាស់ក្រែល​នៃ“ទីក្រុង​ផ្កាឈូក​”ស្រុក Yaoan ។

  បុណ្យផ្កាឈូក Yaoan លើកនេះ​ នឹងរៀបចំការសម្តែងសិល្បៈ  ពិព័រណ៍សត្វគោ  ផលិតផលកសិកម្មពិសេស​និង​សកម្មភា​ព​មួយចំនួនទៀតដូចជាការបង្ហាញផលិតផលទេសចរណ៍  ការភ្លក់ចំណីអាហារដ៍ឆ្ងាញ់ពិសា  កិច្ចប្រជុំស្តីពី​ការ​ទាក់ទាញ​ទុនពីពាណិជ្ជករនិងការធ្វើសម្តែងនិងពិព័រណ៍អំពីបេតិកភ័ណ្ឌអរូបិជាដើម៕

  

អ្នកសារព័ត៌មាន៖ Bi Peng

អ្នកនិពន្ធ៖ លីហ្សា