បុណ្យចាប់ត្រីនៅរដូវក្តៅដ៏សប្បាយរីករាយបានចាប់ផ្តើមហើយ

2018-08-22 11:03:25 |ប្រភព:告庄西双景

  នាថ្ងៃទី១៩ខែសីហា  បុណ្យចាប់ត្រីរដូវក្តៅនៃបុណ្យវប្បធម៌វិស្សមកាលរដូវក្តៅ  Gaozhuangxishuangjing  ឆ្នាំ២០១៨ បានប្រារព្ធនៅក្នុងតំបន់ទេសចរណ៍ថ្នាក់៤Aនៃមណ្ឌលស្វយ័តស៊ីសាំងប៉ានណា។  សកម្មភាពនេះបានដាក់ក្នុងបឹងនូវត្រីជាច្រើនប្រភេទជាងកន្លះ​តោន  រួមទាំង“ត្រីអាំងបាវក្រហម”  ដែលត្រូវបានរុំខ្សែក្រហម  អ្នកចូលរួមសកម្មភាពនេះបើចាប់បាន“ត្រីអាំងបាវក្រហម”គឺអាចទទួលអាំងបាវក្រហមពិតប្រាកដនៅនឹងកន្លែង។  ក្រៅពីនេះ  សកម្មភាពនេះបានត្រៀមឧបករណ៍នេសាទ  ចង្ក្រាន​អាំងត្រីជាដើមដើម្បីផ្តល់ឱ្យអ្នកចូលរួមសកម្មភាពនេះក្នុងការប្រើប្រាស់។

  សកម្មភាពនេះជាសកម្មភាពពិសេសមួយនៃបុណ្យវប្បធម៌វស្សមកាលGaozhuangxishuangjing  សកម្មភាពនេះបានទាក់ទាញមនុស្ស​ពេញវ័យនិងកុមារជាង២០០នាក់មកចូលរួមសកម្មភាពចាប់ត្រី  អ្នកចួលរួមជាច្រើនបានចាប់ត្រីជាច្រើនផងដែរ។  ក្រៅពីនេះ  តំបន់​ទេសចរណ៍Gaozhuangxishuangjing  នឹងប្រារព្ធការសម្តែងRapតាមស្រុក  និងការសម្តែងរាំរបាំនិងច្រៀងចម្រៀងជាដើម  សកម្មភាពនេះ​នឹងបន្ត​រហូតដល់ថ្ងៃទី២១ ខែសីហា។

អ្នកនិពន្ធ៖ លីហ្សា