បុណ្យទេសចរណ៍និងវប្បធម៌លើកទីមួយនៃក្រុមហ៊ុន OCT គ្រុបនឹងរៀបចំសកម្មភាពជាច្រើននៅខេត្តយូណាន

2018-09-21 16:43:11 |ប្រភព:云桥网

  អ្នកសារព័ត៌មានបានទទួលដំណឹងថា  ចាប់ពីថ្ងៃទី១ ខែតុលាដល់ថ្ងៃទី៣០ ខែវិច្ឆិកា  ក្រុមហ៊ុន OCT(Overseas China Town)គ្រុបនឹងរៀបចំសកម្មភាព“សប្បាយរីករាយជាមួយគ្នា——បុណ្យទេសចរណ៍និងវប្បធម៌ OCT ឆ្នាំ២០១៨”  រួមទាំងសួនសាធារណៈប្រធានបទ  កូនឃុំពិសេស សណ្ឋាគារប្រធានបទ  ការសម្តែងវប្បធម៌  តំបន់លេងកម្សាន្តនិងទេសចរណ៍ជាដើម។  នៅក្នុងអំឡុងពេលនេះ  ក្រុមហ៊ុន OCT(Overseas China Town)គ្រុបនឹងរៀបចំសកម្មភាពគ្រប់បែបយ៉ាងនៅតំបន់ទេសចរណ៍ជាច្រើននៅខេត្តយូណាន  ដល់បច្ចុប្បន្ននេះ  កិច្ចការរៀបចំសុទ្ធតែដំណើរការយ៉ាងរលូន។

  អ្នកទទួលខុសត្រូវពាក់ពន្ធរបស់ក្រុមហ៊ុន OCT(Overseas China Town)គ្រុបបានណែនាំថា  ឆ្លងកាត់ការរៀបចំបុណ្យទេសចរណ៍និងវប្បធម៌  រៀបចំជាទូទៅនូវធនធានទេសចរណ៍ដ៏ឆ្នើមនិងធំសម្បើមនៅក្រោមក្រុមហ៊ុន កែច្នៃកិច្ចការទេសចរណ៍ដែលមានប្រសិទ្ធិភាពស្លាកយីហោ  នឹងបង្កើនកម្លាំងឥទ្ធិពលអន្តរជាតិនៃប្រទេសចិន  ជាមួយគ្នានេះ  នឹងជំរុញឧស្សហកម្មទេសចរណ៍និងវប្បធម៌អភិវឌ្ឍដោយច្របាច់បញ្ចល់គ្នា៕

អ្នកសារព័ត៌មាន៖ Han Chengyuan

អ្នកនិពន្ធ៖ លីហ្សា