ស្រុក Jianshui ខេត្តយូណាន៖ទេសចរណ៍ homestay ឱ្យសំណង់បុរាណប្រពៃណីបានបង្ហាញផលប្រយោជន៍ជាថ្មីទៀត

2018-09-26 18:34:12 |ប្រភព:新华网

  ស្រុកJianshuiរបស់ខេត្តយូណានជាទីក្រុងដ៏ល្បីឈ្មោះខាងវប្បធម៌មួយដែលមានប្រវត្តជាង១២០០ឆ្នាំ  ត្រូវបានប្រសិទ្ធិនាមថាជា“សារមន្ទីរសំណង់បុរាណ”និង“សារមន្ទីរផ្ទះប្រជាជន”។

  ឆ្នាំ២០១៦  ស្រុកJianshuiត្រូវបានជ្រើសរើសជាស្ថាប័នបង្កើតតំបន់គំរូទេសចរណ៍(all-for-one tourism)លើកដំបូងនៃប្រទេសចិន  គំនិតក្នុងទេសចរណ៍(all-for-one tourism)គឺទីក្រុងទាក់ទងនឹងភូមិ  ឧស្សហកម្មច្របាច់បញ្ចូលគ្នាបានក្លាយទៅជាឱកាសសំខាន់ក្នុងការអភិវឌ្ឍ homestay ។ សេដ្ឋកិច្ច homestayដែលយកសណ្ឋាគារប្រណិតនិង homestay ប្រណិតជាតំណាងនៃស្រុកJianshuiបានអភិវឌ្ឍយ៉ាងឆាប់រហ័ស  ហេតុនេះហើយបានជា  សំណង់បុរាណប្រពៃណីជាច្រើនក្នុងស្រុក Jianshui ត្រូវបានបង្ហាញផលប្រយោជន៍ជាថ្មីទៀត​។

  បច្ចុប្បន្ននេះ  ស្រុកJianshuiបានមានម៉ូដអភិវឌ្ឍhomestayគឺ  យកទីក្រុងបុរាណLinanជាស្នូល រួមទាំងឃុំនិងភូមិនៅជុំវិញ  យកផ្ទះប្រជាជនចាស់ក្នុងទីក្រុងបុរាណជាគោល  លក្ខណៈភូមិជាបន្ទាប់បន្សំ ប្រភេទងាយស្រួលតម្លៃថោកនិងប្រភេទថ្នាក់ខ្ពស់តម្លៃអភិវឌ្ឍរួមគ្នា  ការប្រកបអាជីវកម្មដោយឯកឯងឈានទៅកាន់សហគ្រាសនិងក្រុមហ៊ុនគ្រុបធំ៕

ប្រភពរូបថត៖ Meng Zhigang

អ្នកនិពន្ធ៖ លីហ្សា