
បច្ចុប្បន្ននេះ ក្នុងតំបន់ទេសចរណ៍ថ្នាក់ A ចំនួន១២៨ នៃខេត្តយូណាន មានតំបន់ទេសចរណ៍ចំនួន១១៧អាចទិញសំបុត្រនៅលើអ៊ីនធើណេត ចូលក្នុងតំបន់ទេសចរណ៍យ៉ាងល្បឿនលឿនដោយស្កេនមុខនិងស្កេន QR កូដដែលបានប្រើប្រាស់APP“ធ្វើដំណើរនៅខេត្តយូណាន”។ គឺមានន័យថា តំបន់ទេសចរណ៍ថ្នាក់ A នៃខេត្តយូណានជាង៩០%បានចូលក្នុង“សម័យកាលស្កេនមុខ”។
ដល់បច្ចុប្បន្ននេះ ឧបករណ៍ស្កេនមុខបានដាក់ឱ្យគ្របដណ្តប់តំបន់ទេសចរណ៍៨៦នៃទីក្រុងឬមណ្ឌលស្វយ័តចំនួន១៦ បានដាក់ឱ្យគ្របដណ្តប់តំបន់ទេសចរណ៍ថ្នាក់៥ A និង៤ A ចំនួន១០០%។

ភ្ញៀវទេសចរណ៍ទិញសំបុត្រទេសចរណ៍ឆ្លងកាត់APP“ធ្វើដំណើរនៅខេត្តយូណាន”ឬកូនកម្មវិធីក្នុង APPWechat ក្រោយពីបានសរសេរព័ត៌មានខ្លួនឯងនិងកក់ត្រាព័ត៌មានផ្ទៃមុខ បានបង្កើតប័ណ្ណឆ្លងកាត់ឯកទេសរបស់ខ្លួនឯង ពីច្រកឯកទេសគឺឧបករណ៍ស្កេនមុខមនុស្សចូលក្នុងតំបន់ទេសចរណ៍ មិនបាច់ប្រើសំបុត្រក្រដាសនិងអត្តសញ្ញាណប័ណ្ណឡើយ គ្រាន់តែឆ្ពោះដល់កាម៉េរ៉ាស្កេនមុខតែ១វិនាទីអាចចូលក្នុងតំបន់ទេសចរណ៍លេងកម្សាន្តបាន។

ម្យ៉ាងទៀត នៅស្ថានីយប្រមូលប្រាក់ចំនួន៨អាចប្រើប្រាស់បច្ចេកវិទ្យាNon-inductive payដើម្បីបង់ប្រាក់ដូចស្ថានីយខាងលិចគុនមីញ ខាងលិចChuxiong Nanhua ជាដើម។ ម្ចាស់រថយន្តចុះបញ្ជីព័ត៌មានរថយន្តខ្លួនឯងនៅលើAPP“ធ្វើដំណើរនៅខេត្តយូណាន”ពេលរថយន្តបើកចេញពីស្ថានីយប្រមូលប្រាក់នៅផ្លូវល្បឿនលឿនអាចកាត់លុយដោយស្វ័យប្រវត្តក្នុងរយៈពេល២នាទីដល់៣នាទី។
ក្រោយពីមុខងារ“ETC+ Non-inductive pay”បានដាក់ឱ្យដំណើរការ វានឹងគ្របដណ្តប់ស្ថានីយប្រមូលប្រាក់ទាំងស្រុងដែលមានច្រក ETC។ នៅពេលនោះ អ្នកប្រើប្រាស់អាចចុចចូលក្នុងច្រក“Non-inductive pay”នៃ APP“ធ្វើដំណើរនៅខេត្តយូណាន”ដើម្បីបើកឱ្យដំណើរការសម្រាប់មុខងារ“ETC+ Non-inductive pay”។
អ្នកសារព័ត៌មាន៖ Li Hengqiang Li Sifan
អ្នកនិពន្ធ៖ លីហ្សា