ភ្នំ Gaoligong នៅខេត្តយូណានជាឋានសួគ៌នៃបក្សាបក្សី

2018-10-24 17:36:54 |ប្រភព:人民网

  ភូមិ Baihualing ស្ថិតនៅជើងភ្នំខាងកើតភ្នំ Gaoligong ទីក្រុង Baoshan ខេត្តយូណាន  ទីនេះមានកម្ពស់នីវ៉ូទឹកសមុទ្រ​ប្រហែល​ជា១៤០០ម៉ែត្រ  ជាភូមិមួយដែលមានប្រជាជនភាគីច្រើនជាជនជាតិ Lisu និងជនជាតិ Bai ។  តំបន់នេះការពារបរិស្ថាន​ធម្មជាតិបានល្អ  មានប្រភេទពូជជាច្រើន និងមានតំបន់ប្រភេទបក្សាបក្សីយ៉ាងស្មុគស្មាញ  ចំនួនសរុបនៃ​បក្សាបក្សី​មា​នអាត្រា៤៣,៣%ក្នុងចំនួនប្រភេទសរុបដែលបានចុះបញ្ជីឈ្មោះនៃខេត្តយូណាន។

  នៅជើងភ្នំ Gaoligong បានជនជាតិភាគតិចស្នាក់នៅចំនួន១៨  កាលពីមុនប្រជាជនដែលស្នាក់នៅនឹងកន្លែងរក​បាន​ដោយពឹងផ្អែកភ្នំ  តែងតែមានសកម្មភាពចូលក្នុងភ្នំកាប់ឈើ  បេះផ្លែឈើ  និងប្រមាញ់សត្វ​។  តាំងពីតំបន់ការពារ​ធម្មជាតិនៃ​ភ្នំ Gaoligong បង្កើតឡើង  នៅភូមិ Baihualing បានបង្កើតសហគមន៍ការពារប្រភេទជីវសត្វដោយកសិករលើកទីមួយ  ក្រោយពី​សហគមន៍បង្កើតឡើងបានឃោសនាសារៈសំខាន់អំពីការពារអេកូ-បរិស្ថាននៃភ្នំ Gaoligong  បង្កើនគំនិត​ខាង​អេកូ-បរិស្ថានដល់ប្រជាជន។  ជាបន្តបន្ទាប់  ប្រជាជនពី“មនុស្សប្រមាញ់បក្សាបក្សី”ក្លាយទៅជា“មនុស្សការពារបក្សាបក្សី​”ប្រជាជនភូមិ​បានការពារទឹកពណ៌ខៀវភ្នំបៃតងឱ្យក្លាយទៅជាភ្នំមាសនិងភ្នំប្រាក់  បច្ចុប្បន្ននេះ  ប្រជាជនរស់នៅក្នុងភូមិ​ដែល​បានចាកចេញពីភាពក្រីក្រទៅកាន់ជីវភាពរស់នៅធូរធារកាន់តែសកម្មក្នុងការការពារអេកូ-បរិស្ថាន៕

អ្នកនិពន្ធ៖ លីហ្សា