
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ក្រុមស៊ើបការណ៍នៃសម្ព័ន្ធកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍ទន្លេឡានឆាង-មេគង្គបានចេញដំណើរពីទីក្រុងBaoshanខេត្តយូណាន ដើម្បីចាប់ផ្តើមស៊ើបការណ៍ក្នុងដំណើរការជិះរថយន្តផ្ទាល់ខ្លួនប្រើរយៈពេល៩ថ្ងៃ។ការសង្កេតការណ៍លើកនេះត្រូវទៅកាន់ខេត្តយូណាន ភូមិភាគស្វយ័តទីបេ និងខេត្តQinghai សំដៅទៅលើការស៊ើបការណ៍ស្ថានភាពខ្សែផ្លូវសម្រាប់ដំណើរការជិះរថយន្តផ្ទាល់ខ្លួននិងស្ថានភាពការអភិវឌ្ឍរបស់ឧស្សាហកម្មទេសចរណ៍ក្នុងទីក្រុងតាមបណ្តោយផ្លូវនៃតំបន់តាមដងទន្លេឡានឆាង-មេគង្គខាងលើ។


កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរវិស័យវប្បធម៌និងទេសចរណ៍បានក្លាយទៅជាអត្ថន័យសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់តាមដងទន្លេឡានឆាង-មេគង្គ។ ប្រទេសតាមដងទន្លេឡានឆាង-មេគង្គចំនួន៦គឺប្រទេសចិន ឡាវ មីយ៉ាន់ម៉ា កម្ពុជា វៀតណាម ថៃ ជាទីកន្លែងគោលដៅទេសចរណ៍។

អ្នកសារព័ត៌មាន៖ Li Hengqiang
អ្នកនិពន្ធ៖លីហ្សា