កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ក្រុមស្រាវជ្រាវនៃសម្ព័ន្ធកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍ទន្លេឡានឆាង-មេគង្គបានចេញដំណើរពីទីក្រុងBaoshanខេត្តយូណាន ដើម្បីចាប់ផ្តើមស្រាវជ្រាវក្នុងដំណើរការជិះរថយន្តផ្ទាល់ខ្លួនប្រើរយៈពេល៩ថ្ងៃ។ការសង្កេតការណ៍លើកនេះត្រូវទៅកាន់ខេត្តយូណាន ភូមិភាគស្វយ័តទីបេ និងខេត្តQinghai សំដៅទៅលើការស្រាវជ្រាវស្ថានភាពខ្សែផ្លូវសម្រាប់ធ្វើដំណើរដោយការជិះរថយន្តផ្ទាល់ខ្លួននិងស្ថានភាពការអភិវឌ្ឍន៍របស់ឧស្សាហកម្មទេសចរណ៍ក្នុងទីក្រុងតាមបណ្តោយផ្លូវនៃតំបន់តាមដងទន្លេឡានឆាង-មេគង្គផ្នែកខាងលើ។ ដើម្បីជាគ្រឹះដល់ការស្រាវជ្រាវផ្នែកអន្តរជាតិ(ចិន-ឡាវ-មីយ៉ាន់ម៉ា-ថៃ)ដែលនឹងចាប់ផ្តើមនៅខែធ្នូ។
កន្លែងនេះមានដាយណូស័រ?
ដើរតាមផ្លូវភ្នំនៃទីក្រុងChangduទីបេពួកយើងបានឃើញអក្សរ“ស្នាមដានជើង”ដ៏ធំៗ នេះជាការកត់ត្រាមុនគេអំពីស្នាមដានជើងដាយណូស័រនៅទីបេ។ យោងតាមការណែនាំបានឱ្យដឹងថា នៅជុំវិញស្នាមដានជើងដាយណូស័រមានដីភក់បាក់ប្រះនិងស្នាមរលកជាច្រើន។


កន្លែងនេះមានទេសភាពដ៏ស្រស់ស្អាត
ភ្នំព្រិលមេលីជាភ្នំខ្ពស់បំផុតក្នុងខេត្តយូណាន ក៏ជាភ្នំព្រិលមួយដែលមានឋានៈខ្ពស់ក្នុងពុទ្ធសាសនាទីបេ។ ឮគេនិយាយថា មនុស្សមានសំណាងល្អទើបអាចមើលឃើញទេសភាពអស្ចារ្យបានគឺ“ពន្លឺព្រះអាទិត្យបញ្ចាំងភ្នំព្រិលមាស”។
ដល់ខែធ្នូ ទីនេះបានធ្លាក់ព្រិល ផឹកតែប៊ឺតដ៏ឈ្ងុយឆ្ងាញ់ទៅ ទោះបីជារដូវរងាក៏មានអារម្មណ៌កក់ក្តៅដែរ។



ទីនេះមានចំណីអាហារដ៏ឈ្ងុយឆ្ងាញ់
នៅឃុំYanjinស្រុកMangkangទីបេ មានមីពិសេសម្យ៉ាងឈ្មោះមីចាចា ដែលច្រើនបំផុតនោះគឺមានមនុស្សញ៉ាំអស់១៤៧ចាន។
“គ្រាន់តែចំណាយ២៥យ័នញ៉ាំប៉ុន្មានក៏បាន! ក្នុងមួយចានមានមីមិនសូវច្រើននោះទេ តែពួកយើងនឹងថែមមីចូលចានរហូត ញ៉ាំមួយចានរួចបានយកថ្មតូចមួយចេញដើម្បីរាប់ចំនួន។”លោកស្រីYu Zhenដែលជាថៅកែស្រីណែនាំបែបនេះ។
ប្រហែលលោកអ្នកមកដល់ហាងនេះ១០០ដង តែម្តងណាក៏ចង់ដឹងថា៖“តើមានអ្នកណាសាកល្បងកំណត់ត្រាថ្មីទេ? ខ្ញុំអាចឈ្នះកំណត់ត្រានោះទេ?”


អ្នកសារព័ត៌មាន៖ Li Hengqiang
អ្នកនិពន្ធ៖លីហ្សា