ក្រុមស្រាវជ្រាវផ្នែកអន្តរជាតិនៃសម្ព័ន្ធកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍តាមដងទន្លេឡានឆាង-មេគង្គបានចេញដំណើរ

2018-12-10 17:53:19 |ប្រភព:yunnangateway

  កាលពីថ្ងៃទី៩ ខែធ្នូ  ក្រុមស្រាវជ្រាវបើកឡានផ្លាល់ខ្លួនផ្នែកអន្តរជាតិនៃសម្ព័ន្ធកិច្ចសហប្រតិបត្តិការ​ទីក្រុង​ទេសចរណ៍​​តាមដងទន្លេឡានឆាង-មេគង្គបានចេញដំណើរពីខេត្តយូណាន  ដើម្បីទៅកាន់ប្រទេសឡាវ  មីយ៉ាន់ម៉ា​និងថៃដើម្បីធ្វើការស្រាវជ្រាវរយៈពេល១២ថ្ងៃ។

  ក្នុងអំឡុងពេលស្រាវជ្រាវ  ក្រុមស្រាវជ្រាវនឹងអង្កេតកាណ៍និងស្វែងយល់ធនធានទេសចរណ៍  ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ  ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍  ផ្លូវ​សម្រាប់ធ្វើដំណើរដោយរថយន្ត​ផ្ទាល់ខ្លួន  និងនីតិវិធី​ឆ្លងដែន​ជាដើម។ ជាមួយគ្នានេះ  ក្រុមស្រាវជ្រាវនឹងពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅជាមួយភ្នាក់ងាររដ្ឋាភិបាលជាតិ សហគ្រាសទេសចរណ៍សភាពាណិជ្ជកម្មនិងសាកលវិទ្យាល័យជាដើម  ដើម្បីស្វែងយល់ពីតម្រូវការកិច្ច​សហប្រតិបត្តិការនៃភាគីនានា  ហើយលើកមតិយោបល់សម្រាប់បញ្ហានិងការប្រឈមមុខក្នុងការស្រាវជ្រាវ៕

  អ្នកសារព័ត៌មាន៖ Li Hengqiang

  អ្នកនិពន្ធ៖ លីហ្សា