កូនដំរីមកហើយ!គ្រួសារដំរីព្រៃនៅក្រុង ភូអឺ ខេត្តយូណាន បន្ថែមសមាជិកសប្បាយរីករាយ

2018-04-19 08:52:27 |ប្រភព:中新网

  ពេលថ្មីៗនេះ  មានគ្រួសារដំរីព្រៃអាស៊ីរីមួយដែលរស់នៅឃុំ លីមីង(Liming)ទីក្រុង ភូអឺ (Puer)និងជំវិញស្រុកភូមិនោះបានកើតកូនដំរីមួយក្បាល ធ្វើឱ្យចំនួនសមាជិកគ្រួសារដំរីអាស៊ីពី១០ក្បាលក្លាយទៅជា១១ក្បាល។កូនដំរីដែលទើបនឺងកើតបានប៉ុន្មានថ្ងៃត្រូវមកលាក់ខ្លួននៅក្រោមពោះដំរីពេញវ័យ  ហើយដំរីពេញវ័យប៉ុន្មានក្បាលបានឡោព័ន្ធជុំវិញកូនដំរីដើម្បីធ្វើការការពារ ។

  ក្រោយពីដឹងដំណឹងថាដំរីព្រៃកើតកូន  អាជ្ញាធរនៅក្នុងស្រុកក៍បានបង្កើនកម្លាំងយាមការណ៍  ចៀសវាងប្រជាជនក្នុងស្រុកទទួលការវាយប្រហារពីដំរីដោយសារតែចង់ដឹងចង់ឃើញដើរទៅមើលក្បែរកូនដំរីហើយក្នុងនោះផងដែរចៀសវាងកូនដំរីទទួលការរងរបួស។គ្រួសារដំរីនេះនៅខែកុម្ភៈឆ្នាំនេះធ្លាប់ចូលក្នុងស្រុកភូមិលីមីងបានធ្វើឱ្យទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងស្រុកភូមិទទួលការខូចខាតជាយ៉ាងដំណម។

  ឥឡូវនេះ  អាជ្ញាធរក្នុងស្រុកភូមិបានដាក់ចំណី​និងពោតជាដើមនៅលើដងផ្លូវដែលដំរីព្រៃត្រូវឆ្លងកាត់ដើម្បីកាត់បន្ថយភាពខូចខាតដោយសារដំរីចូលផ្ទះអ្នកស្រុក។

អ្នកនិពន្ធ៖ លីហ្សា