ពិព័រណ៍ចិន —អាស៊ីខាងត្បូងលើកទី៥និងពិព័រណ៍ផលិតផលនាំចេញ—នាំចូលទីក្រុងគុនមីញនៃប្រទេសចិនលើកទី២៥នឹងប្រារព្ធនៅថ្ងៃទី១៤ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងគុនមីញខេត្តយូណាន។
ពិព័រណ៍ចិន —អាស៊ីខាងត្បូងជាពិព័រណ៍ដែលមានលក្ខណៈជាសកលធ្វើការរៀបចំរួមដោយក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិននិងរដ្ឋបាលប្រជាជនខេត្តយូណាន ព្រមទាំងធ្វើការអញ្ជើញសហការណ៍រៀបចំដោយនាយកដ្ឋានទទួលបន្ទុកពាណិជ្ជកម្មនៃបណ្តាប្រទេសនាៗនៅអាស៊ីខាងត្បួង។ ពិព័រណ៍ផលិតផលនាំចេញ—នាំចូល ទីក្រុងគុនមីញជាពិព័រណ៍ថ្នាក់តំបន់ ដែលសហការណ៍រៀបចំដោយក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិននិងរដ្ឋបាលប្រជាជនខេត្ត(ក្រុង)ពីខេត្តយូណាន(Yunnan) ខេត្តស៊ីឆ័ន(Sichuan)ក្រុង ឆុងឆេង(ក្រុងគ្រប់គ្រងផ្ទាល់នៃរដ្ឋាភិបាល)ខេត្តគុយជាវ (Guizhou)មណ្ឌលស្វយ័តក្វាងស៊ី(Guangxi) មណ្ឌលស្វយ័តទីបេ(Xizang)និងទីក្រុងឆេងឌូ(Chengdu)ចួលរួមនិងសហប្រតិបត្តិការដោយអង្កការមកពីប្រទេសចិននិងបរទេស។
តាមផែនការទំហំពិព័រណ៍នៃពិព័រណ៍ចិន —អាស៊ីខាងត្បូងនៅឆ្នាំនេះនឹងកើនដល់១៩០ពាន់ម៉ែត្រក្រឡា ទន្ទឹមនឹងនោះនឹងមានប្រារព្ធសកម្មភាពសម្តែងប្រមាណជាង១០លើកហើយប្រទេសនិងតំបន់ដែលចូលរួមពិព័រណ៍និងកិច្ចប្រជុំមានចំនួនប្រមាណជាង៨០ប្រទេស។
អ្នកនិពន្ធ៖ លីហ្សា