មណ្ឌលស្វយ័តជនជាតិមាវជនជាតិជ័ងវិនសាន

2018-05-16 16:26:40 |ប្រភព:新华网

  មណ្ឌលស្វយ័តជនជាតិមាវ(Miao)ជនជាតិជ័ង(Zhuang)វិនសាន(Wenshan)ស្ថិតនៅខាងអាគ្នេយ៍ខេត្តយូណាន  ជាមណ្ឌលស្វយ័តតែមួយគត់ដែល​មានជនជាតិ​មាវ​ ជនជាតិ​ជ័ាងជាជនជាតិសំខាន់ក្នុងទូទាំងប្រទេសចិន។

  មណ្ឌលស្វយ័តវេនសានជាទីតាំងប្រភពដើមនិងតំបន់ផលិតសំខាន់នៃ​ថ្នាំចិន​ដែល​មានតម្លៃនិងល្បីឈ្មោះ “សានឈី”  ក្រៅពីនេះ  ផលិតផលកសិកម្មដូចជាម្ទេស  អង្ករថ្នាំជក់និងតែប្រេងជាដើមក៏ល្បីឈ្មោះផងដែរ។  ហើយទីនេះក៏មានធនធានទេសចរណ៍ដែលប្រមូល​ផ្តុំ​នូវទេសភាពជនជាតិនិងទេសភាពស្រុកស្រែមានភ្នំមានទឹកដូចជា “ភូជឺហី(Puzhehei)” “ប៉ាមី(Bamei)”ជាដើម។

  តាមផ្លូវដែកយូន-គុយ(ពីខេត្តយូណានទៅដល់មណ្ឌលស្វយ័តក្វាំងស៊ី)បានចាប់ផ្តើម​ដំណើរការ  មណ្ឌលស្វយ័តវេនសានបានឈានចូលទៅកាន់សម័យរថភ្លើងល្បឿនលឿន។  ក្នុងឆ្នាំ២០១៧  ចំនួនប្រជាជនក្រីក្រជាង១.៤លាននាក់នៅឆ្នាំ១៩៩០បានថយចុះដល់​២៩ពាន់នាក់នៅឆ្នាំ២០១៧  អត្រាបង្កើតភាពក្រីក្របានថយចុះដល់៩.៣៦%។

 

  ច្រកបើកទូលាយផ្តល់នូវការរីកចម្រើនយ៉ាងសម្បើម។ ហេដ្ឋារចនាសម្ព័ន្ធដូចជាចរាចរណ៍​បាន​​កែសម្រួលឥតឈប់ឈរ  មណ្ឌលដែលស្ថិតនៅទិសនិរតីនៃប្រទេសចិននេះកំពុងតែក្លាយ​ទៅ​ជា“ខ្ពស់រាបថ្មី”ដែលមានឧត្តមានុភាពយ៉ាងគួរឲ្យកត់សម្គាល់ និងមា​នកម្លាំងរស់រវើក​ផងដែរ។

អ្នកនិពន្ធ៖ លីហ្សា