សន្និបាតកីឡាមេត្រីភាពមួយបានផ្សាភ្ជាប់នូវចិត្តយុវជននៃប្រទេសនានា

2018-06-01 17:03:22 |ប្រភព:yunnangateway

  កាលពីថ្ងៃទី២១ដល់ថ្ងៃទី២៨ខែឧសភា  សន្និបាតកីឡាមេត្រីភាពនិស្សិត​ឡានឆាង-មេគង្គ​លើកទីពីរ  និងពិធី​សប្តាហ៍គុនមីញ(Kunming)ទំនាក់ទំនង​ខាងកីឡាវប្បធម៌នៃនិស្សិតប្រទេស​អាស៊ី​ខាងត្បូង​និងអាស៊ីអាគ្នេយ៍លើកទី៤ បាន​ប្រារព្ធនៅសាកលវិទ្យាល័យបច្ចេកទេស​និងវិទ្យាសាស្ត្រ​គុនមីញ។  សកម្មភាពលើកនេះ​បានទាក់ទាញយុវជនជាច្រើនដែលមកពីបណ្តាប្រទេស​អាស៊ី​ខាងត្បូង​និងអាស៊ីអាគ្នេយ៍​នានាដូចប្រទេស  ឥណ្ឌាឡាវ  បង់ក្លាដែស  ថៃ វៀតណាម  សិង្ហបុរី ម៉ាឡេស៊ី​ជាដើម  និងការចូលរួមរបស់និស្សិតក្នុងប្រទេសចិន។  ទាំងគ្រូបង្រៀន និស្សិតចិននិង​និស្សិត​បរទេស  មានចំនួនប្រហែល ២៣០០ នាក់  ក្នុងនោះមានគ្រូបង្រៀន និងនិសិ្សត​បរទេស ចំនួនជាង ១០៣០ នាក់។

  ពឹងផ្អែកលើវេទិកានេះអាចឱ្យគ្រូបង្រៀន និងនិស្សិតដែលមកពីសាលានៃប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍  កាន់តែស្វែងយល់ពី សាកលវិទ្យាល័យបច្ចេកទេស​និងវិទ្យសាស្ត្រ​គុនមីញ  ភាគីទាំងពីរបានពង្រីកកំរិតយល់ដឹងនិងទ្រង់ទ្រាយក្នុងកិច្ចសហប្រតិបត្តិការទៀតផង។ 

អ្នកសារព័ត៌មាន៖ ហាន ឈេងយ័នHANCHENGYUAN

អ្នកនិពន្ធ៖ លីហ្សា