
“លើកចបកាប់ឡើងគឺចាប់ផ្តើមធ្វើការងារកសិកម្ម ដាក់ចបកាប់ចុះគឺចាប់ផ្តើមច្រៀងបទចម្រៀង”ការរស់នៅបែបនេះបានបន្តមកជាច្រើនឆ្នាំនៅភូមិ សៀស៊ុយជិន(Xiaoshuijin)ស្រុក ហ្វុមីន(Fumin)ខេត្តយូណាន(Yunnan)។ ភូមិ សៀស៊ុយជិន ជាភូមិដែលរស់នៅប្រជុំទៅដោយជនជាតិមាវ(Miao)បុរស ស្ត្រីចាស់ក្មេងនៅទីនេះសុទ្ធតែស្រឡាញ់ការច្រៀង។ ឆ្នាំ ២០០២ ភូមិ សៀស៊ុយជិន បានបង្កើត“វង់ចម្រៀងកសិករជនជាតិមាវ” ឡើងហើយឥឡូវនេះមានសមាជិកចំនួនជាង ៦០ នាក់។


តាំងពីវង់ចម្រៀងបង្កើតឡើង ១៦ ឆ្នាំកន្លងមកនេះ នៅក្រោមស្ថានភាពដែលគ្មានសៀវភៅក្បួនភ្លេង គ្មានការប្រគុំភ្លេងកំដរ គ្មានកំណត់ត្រាអ្វីសោះនោះ បទចម្រៀងសម្តែងត្រូវគេចាំតៗគ្នាមកដល់បច្ចុប្បន្ននេះ។ គេប្រើប្រាស់ភាសាមាវជាពាក្យចម្រៀងហើយឱ្យតន្ត្រីប្រជាប្រិយជនជាតិមាវបញ្ចូលក្នុងបទចម្រៀង ដែលបានធ្វើឱ្យវង់ចម្រៀងពួកគេកាន់តែប្រកបដោយលក្ខណៈពិសេស។
ពួកគេមិនបានទទួលការហ្វឹកហាត់បច្ចេកទេសនោះទេ គ្រាន់តែចូលចិត្តច្រៀងជុំគ្នា។ សម្រាប់ប្រជាជនក្នុងភូមិ សៀស៊ុយជិន ពលកម្មនិងការច្រៀងបានក្លាយទៅជាអត្ថន័យដ៏សំខាន់ក្នុងការរស់នៅរបស់ពួកគេ។


លោកស្រី ចាង ឆុងសៀន(ZHANG QIONGXIAN)និយាយថា៖“ការច្រៀងគ្រាន់តែជាចំណាប់អារម្មណ៍និងការកំសាន្តរបស់យើង ទោះបីជាការសម្តែងឬចូលរួមការប្រកួតប្រជែង ពូកយើងផ្តោតសំខាន់ជាងគេនោះគឺការទទួលបានសេចក្តីសប្បាយរីករាយ ឯអ្វីៗផ្សេងទៀតមិនសំខាន់នោះទេ។”
អ្នកសារព័ត៌មាន៖ ឡុ ឈ័នមីញ(LUO CHUNMING)
អ្នកនិពន្ធ៖ លីហ្សា