ផ្កាយូណានសាយភាយក្លិនក្រអូបពេញផ្លូវសូត្រ

2018-08-29 10:20:38 |ប្រភព:yunnangateway

  យ៉ាងណាក៏ដោយ  ទោះបីជាមជ្ឈមណ្ឌ​លលក់ដូរនិងដេញថ្លៃផ្កាអន្តរជាតិគុនមីញបានឈានចូលពេលយប់  ក៏ប៉ុន្តែនៅតែមានសភាពអ៊ូអរ​ដដែល។  ផ្អែកតាម​និន្នន័យ​បានឱ្យដឹងថា  មជ្ឈមណ្ឌ​លលក់ដូរនិងដេញថ្លៃផ្កាអន្តរជាតិគុនមីញមានពាណិជ្ជករដាំដុះផ្កា(គឺពាណិជ្ជករផ្គត់ផ្គង់ផ្កា)VIP ជាង២ម៉ឺន​៥ពាន់  ឈ្មួញទិញផ្កាជាង៣១០០  បរិមាណលក់ដូរផ្កាប្រចាំថ្ងៃមានចំនួន៣លានដើមដល់៣.៥លានដើម  បើថ្ងៃលក់ដាច់បំផុតនោះអាចឡើងដល់​ជាង​៧លានដើម។

  ផ្កាដែលមកពី Dounan បានចូលក្នុងក្រុងធំៗនានាក្នុងប្រទេសចិន  ហើយបាននាំចេញទៅប្រទេសនិងតំបន់ចំនួនជាង៥០ដូចប្រទេសថៃ  ជប៉ុន  សិង្ហបុរី  រុស្ស៊ី  អូស្ត្រាលីជាដើម។  នៅក្រោមការណែនាំនៃការកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយ  និងផ្លូវមួយ”ប្រទេសចិននិងប្រទេសនានាបានធ្វើ​កិច្ចសហប្រតិបត្តិការ​ឱ្យជិតស្និទ្ធ  ផ្កាយូណានបានសាយភាយក្លិនក្រអូបកាន់តែឆ្ងាយ  ឯផ្សារ​ផ្កាDounanបានក្លាយទៅជាផ្សាលក់ផ្កាល្អជាងគេនៅអាស៊ី។  ជាពិសេស  ប៉ុន្មានឆ្នាំកន្លងមកនេះ  តម្រូវការផ្កានៃប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍បានកើនឡើងឥតឈប់ឈរ  បរិមាណតម្រូវការ​របស់វា​បានកើនដល់ពី២០%ដល់៣០%ក្នុងបរិមាណនាំចេញនៃផ្សាDounan៕

អ្នកសារព័ត៌មាន៖ Liu Ziyu

វិឌេអូ៖Li Wenjun

អ្នកនិពន្ធ៖ លីហ្សា