ឆ្ពោះទៅកាន់សារមន្ទីរជីង ខែ គ្រឿងសង្ហារឹមដ៏ពិចិត្រ“មីង ឆេង”

2018-04-11 17:57:04 |ប្រភព:云南日报

  ក្រុងថ្មីថៃភីងក្នុងស្រុកអាននីងនៃក្រុងគុនមីងមានសារមន្ទីរប្រជាប្រិយមួយមានតាំងបង្ហាញ់ សង្ហារឹមដ៍ពិចិត្ររាប់រយវត្ថុនៃសម័យកាលមីង(គ.ស.១៣៦៨—គ.ស.១៦៤៤)ឆេង(គ.ស.១៦៤៤—គ.ស.១៩១២)។  ពេលចូលដល់សារមន្ទីរពីជាន់ទីមួយដល់ជាន់ទីបីតំបន់និមួយៗមានការដាក់តាំងបង្ហាញ់ គ្រឿងសង្ហារឹមដែលមានរជ្ជកាលខុសគ្នានិងអត្ថន័យខុសគ្នា។

  វត្ថុនិមួយៗមានប្រវត្តិសាស្ត្ររាប់រយឆ្នាំ  ហើយមានការរក្សាទុកយ៉ាងល្អប្រសើរ  ធ្វើឱ្យអ្នកទស្សនាទទួលអារម្មណ៍ថាពិតជាអស្ចារ្យណាស់។ លោក ឈឹនក្វាំងយុន  ជាអ្នកធ្វើសមូហកម្មនិងនាយកសារមន្ទីរបានណែនាំយ៉ាងរាក់ទាក់ទៅកាន់អ្នកទស្សនាថា  នេះជាសារមន្ទីរមួយគត់ក្នុងខេត្តយូណានដែលលក្ខណៈពិសេសដាក់តាំងគ្រឿងសង្ហារឹម នៃរជ្ជកាលមីងឆេង។

  លោក ឈឹនក្វាំងយុនណែនាំថា ចំពោះវត្ថុសមូហកម្មក្នុងសារមន្ទីភាគច្រើនផ្តល់ដោយសមាជិកត្រកូលខ្លួនឯង  វត្ថុនិមួយៗមានរឿងនិទានរៀងៗខ្លួន  ហើយបានមកមិនងាយទេ។ វាមិនមែនជាសារមន្ទីរក្រោមការគ្រប់គ្រោងរបស់រដ្ឋាភិបាលឡើយ ដើម្បីទទួលភារៈកិច្ចជាម្ចាស់ពិធីពិព័រណ៍អោយកាន់តែច្រើន ពួកគាត់បានឆ្លងតាមរយៈសារមន្ទីនេះដើម្បីទទូលបន្តធ្វើការឧទេ្ទសនាមនិងឃោសនាវប្បធម៌ប្រវត្តិសាស្ត្ររបស់ប្រទេសចិន។

អ្នកនិពន្ធ៖ លីហ្សា