អត្ថន័យនៃតែក្នុងវប្បធម៌ចិន

2018-04-13 11:22:35 |ប្រភព:chinahighlights

  តែ: តែត្រូវបានចាត់ទុកជាភេសជ្ជៈ​មួយ​ដើម្បី​បំបាត់​ការ​ស្រែក​ទឹក។

  រសជាតិរបសស់តែ: គុណភាព​នៃតែ​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ពណ៍ ក្លិនក្រអូប និង​រសជាតិ​នៃ​តែ ដែល​គិត​បញ្ជូល​ទាំង​គុណភាព​ទឹក​(បរិមាណ​ទឹក​ដែល​យក​មក​ឆុង) និង​សូម្បី​តែ​បរិមាណ​កាក​តែ​ដែល​ត្រូវ​ដាក់។ ពេល​ភ្លក់​តែ អ្នក​ភ្លក់​គួរ​តែ​អាច​ទទួល​បាន​នូវ​ការ​ពេញ​ចិត្ត​នឹង​រស​ជាតិ​របស់​តែ។

សិល្បៈនៃការផឹកតែ: ខណៈពេលដែល​កំពុង​ផឹក​តែ យើង​គួរ​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​បរិស្ថាន, បរិយាកាស, តន្ត្រី, បច្ចេកទេស​នៃការ​ឆុង ឬ​ទំនាក់​ទំនង​រវាង​បុគ្គល នឹង​បុគ្គល​ឬ​ក្រុម​ជា​ដើម។

ជំនឿដែលទាក់ទងនឹងតែ: យោងទៅតាម​ទស្សនវិជ្ជា សីលធម៌ និង​ចរិយា​ធម៌​ត្រូវ​បាន​ច្របាច់ប​​ញ្ចូល​គ្នា​ទៅ​ក្នុង​សកម្មភាព​ផឹក​តែ។ ប្រជាជន​បណ្ដុះ​ឱ្យ​មាន​សីលធម៌​និង​ស្មារតី ហើយ​​នឹង​ពេញចិត្ត​ជីវិតរ​បស់ពួក​គេ​ដោយ​ការ​ពិសារ​តែ ហេតុ​ដូច​នេះ ធ្វើ​អោយ​ពួក​គេ​រស់​នៅ​ដោយ​សេចក្​ដីសប្បាយ​រីករាយ។

    

  ជំនឿដែលទាក់ទងនឹងតែចិននេះ​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​មុន​មក​ម្លេះ ហើយ​វា​អាច​ទៅ​រួច​បាន​ដែរ​កាល​ដែល​វាកើត​ឡើង​រាប់ពាន់​ឆ្នាំ​មក​ហើយនោះ។ វា​មាន​វ័យ​ចំណាស់​ជាង​តែ​របស់​​ប្រទេស​ជប៉ុន​ទៅ​ទៀត។ គេ​និយាយ​ថា​តែ​ផ្ដោត​សំខាន់​ទៅលើ​អារម្មណ៍ តែ​មិន​សូវ​សំ​ខាន់​ទៅ​លើ​ទំរង់​នៃការ​ឆុង​នោះ​ទេ។ វិជ្ជា​ឆុង​តែ​មាន​ភាព​ខុស​គ្នា​ទៅ​តាម​សម័យកាល​នីមួយៗ។ តែ​មាន​ជា​ច្រើន​ប្រភេ​ទ​ ក៏​ប៉ុន្តែ​តែ​ទាំង​អស់​នោះ​សុទ្ធ​សឹង​តែ​ផ្ដោត​ទៅ​លើ “ភាពច្បាស់លាស់ ការគោរព សេចក្ដីរីករាយ និងសច្ចៈធម៌” ៕

អ្នកនិពន្ធ៖ លីហ្សា