“លោកយាយប៊ិចជក់”គុនមីង ជាងចំណាន មួយជិវិតដើម្បីធ្វើប៊ិចជក់១ដើម

2018-04-13 11:26:22 |ប្រភព:云桥网

  នៅក្នុងច្រកផ្លូវមួយដ៍សាមញ្ញក្បែរក្រុងពាណិជ្ជកម្មដា ក្វាន (Daguan) ក្រុងគុនមីង (Kunming) ខេត្តយូណាន (Yunnan)  បានរកឃើញហាងលក់ប៊ិចជក់ដ៍តូចមួយដែលមានឈ្មោះថា ចាំង សៀសឆេង(Zhangxuecheng)។

  បំពង់ដាក់ប៊ិចធ្វើពីប៉សឺឡែននៅលើតុទទួលភ្ញៀវក្នុងហាងបានដោតពេញទៅដោយប៊ិចជក់និមួយៗ។ ហើយយើងតែងតែឃើញ “មេការស្រី”មា្នក់នៅពីក្រោយ ដែលមានមុខមាត់ពេញដោយក្តីស្រឡាញ់​​ និងសក់ស្កូវព្រោងព្រាតមានឈ្មោះហៅថា គុយ ហាន់ឡាង(Gui Huanlan) គាត់ជាមនុស្សកម្រមានដែលអាចដំណើរការផលិតប៊ិចជក់ទាំងស្រុងបានដោយដៃរបស់គាត់ ឆ្នាំនេះ គាត់មានអាយុ ៨៨ ឆ្នាំ ហើយក៍ត្រូវបានសិក្សានុសិស្សទាំងឡាយដែលមកទិញប៊ិចជក់ ដាក់រហសនាម ថា   “លោកយាយប៊ិចជក់”។ លោកយាយបានចាប់ផ្តើមរៀនបច្ចេកទេសផលិតប៊ិចជក់ និងប្រកបអាជីពនេះអស់រយះពេល៧០ឆ្នាំហើយ។

  

  

  ទោះបីជាហាងតូច តែក្នងហាងមាន ប៊ិចជកទៅដល់៨០ជាងប្រភេទ ប៊ិចជក់ដែលមានភាពស្មុគស្មាញក្នុងការផលិត ចំពោះលោកយាយគឺចំណាយកម្លាំងច្រើនជាងមុន បន្តែសំណាងល្អ កូនទាំង៤របស់ លោកយាយបានចូលនិវត្ត ចូលរួមក្នុងការងារនេះ ហើយរូមចិត្តតែមួយក្នុងការផលិតប៊ិចជក់៕

អ្នកនិពន្ធ៖ លីហ្សា