សហពិព៌រណ៍វិចត្រសិល្បៈយូណាន-តៃវ៉ាន់ និទានមនោសន្ចេតនាប្រទេសចិន

2018-04-26 09:18:39 |ប្រភព:云南网

  ថ្ងៃទី២៤ខែមេសា  ពិព៌រណ៍រូបថត-អក្សរផ្ចង់និងគំនូរ“មនោសន្ចេតនាប្រទេចិន‌·គំនូរ រូបថត អក្សរផ្ចង់”បើកពិព៌រណ៍នៅគេហដ្ឋានចាស់របស់ឯកឧត្តម ចូដឺ(Zhude)នៅទីក្រុងគុនមីងហើយនឹងបន្តរហូតដល់ថ្ងៃទី៦ខែឧសភាសម្រាប់សាធារណជន។

  ពិព៌រណ៍លើកនេះបានអញ្ចើញភ្ញៀវកិត្តិយសពិសេសលោកប្រធានសមាគម៍គ្រប់គ្រង់គ្រោះអាសន្នដីគោគចិន-តៃវ៉ាន់លោក ឆាយ ជីងសាំង(CaiJunzhang)វិចិត្រករល្បីល្បាញនិងលោក យីង សៀជីង(Yin Xiaojun)អ្នករក្សាទុកនូវរូបថតចាស់ៗរបស់គុនមីងក្នុងពិធីសហពិព៌រណ៍  តាំងបង្ហាញស្នាដៃចំនូនជាង២៦០ផ្ទាំង។  លោក ឆាយ ជីងសាំងល្បីបំផុតគឺគំនូរគូរបង្កងត្រូវបានគេដាក់រសហនាមថា“ស្តេចបង្កង”ក្នុងនោះផងដែរគាត់ធ្លាប់បានប្រារព្ធធ្វើពិព៌រណ៍ឯកជននិងសហពិព៌រណ៍នៅតំបន់នានា  ស្នាដៃរបស់គាត់ត្រូវបានអ្នកមានកេរ្តិ៍​ឈ្មោះជាច្រើនរូបរក្សាទុក។

  លោកយីង សៀជីង ធ្វើជាអ្នកសមូហកម្មរូបថតចាស់របស់ទីក្រុងគុនមីង  ដល់ឥឡូវនេះបានប្រមូលរក្សាទុកនូវរូបថតចាស់ៗ៥ម៉ីនជាងសន្លឹកនៃសម័យចុងរាជ្ជកាលឆេង(គ.ស.១៦៤៤—គ.ស.១៩១២)សម័យសាធារណរដ្ឋចិន(១៩១២-១៩៤៩)និងដំណាក់កាលរំដោះដំដូង(១៩៤៦-១៩៥៥) ហើយយោងតាមប្រវត្តសាស្ត្រនិងប្រៀបធៀបនឹងរូបថតក៍បានរក្សាទុកនូវវត្ថុបុរាណជាង១៣០០០វត្ថុ។

  នាពេលរសៀល បានប្រារព្ធពិធីស្វែងយល់គ្នាទៅវិញទៅមករវាងខេត្តយូណាននិងខេត្តតៃវ៉ាន   អ្នកល្បីខាងសរសេរអក្សរផ្ចង់និងគូរគំនូរនៃភាគីទាំងពីរយកប៉ីចជាមិត្តប្រើគំនូរដើម្បីទំនាក់ទំនងទៅវិញទៅមក។ ពិព៌រណ៍លើនេះ ផ្តោតសំខាន់ទៅលើផ្សព្វផ្សាយវប្បធម៌ប្រពៃណីនៃប្រទេសចិន  ហើយជំរុញទំនាក់ទំនង់វប្បធម៌រវាងយូណាននិងតៃវ៉ាន ដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការ“ខ្សែក្រវាត់មួយ ផ្លូវមួយ”នៃខេត្តយូណាននិងខេត្តតៃវ៉ាន៕

អ្នកនិពន្ធ៖ លីហ្សា