”អ្នករបាំ”នៅលើបណ្តាញអគ្គិសនីតភ្ជាប់ផ្លូវដែក

2018-05-02 17:10:35 |ប្រភព:新华网

  លោក វាំងចឹនលីន(Wangzhenglin)ដែលមានអាយុ២៥ឆ្នាំជាកម្មករតភ្ជាប់បណ្តាញអគ្គិសនីនៃក្រុមហ៊ុនផ្លូវដែកគុនមីញនៃប្រទេសចិននៅតែបំពេញការងារក្នុងទិវាពលកម្ម“ថ្ងៃទីមួយ  ខែឧសភា”បានបង្ហាញឱ្យឃើញថា  “យុវភាពដែលខិតខំប្រឹងប្រែងគឺមានលក្ខណៈស្អាតបំផុត”។

  ម៉ោង១:៣០នាទី នាថ្ងៃទី២៩ ខែមេសា  លោកវាំងជាមួយមិត្តរួមការងារ កំពុងតែត្រួតពិនិត្យនិងជួសជុលបរិក្ខារបណ្តាញអគ្គិសនីតភ្ជាប់នៅលើផ្លូវដែកពីទីក្រុងគុនមីញទៅមណ្ឌលស្វយ័តដាលី(Dali)។ គាត់និយាយថា “ចំពោះបរិក្ខារដែលយើងបានត្រួតពិនិត្យរួច   ត្រូវការខិតខំធ្វើឱ្យគ្មានឧប្បត្តិហេតុនិងគ្រោះថ្នាក់   ទើបអាចធានារថភ្លើងអាចដំណើរការធម្មតាបាន។  ចំពោះការងារនេះ   តែងតែធ្វើនៅពេលយប់   ក្រោយពីរថភ្លើងឈប់ដំណើរការរួចពេលយប់  គាត់និងមិត្តរួមការងារត្រូវវារឡើងទៅក្នុងអាកាសកម្ពស់៧ម៉ែត្រ ដើម្បីត្រួតពិនិត្យនិងជួសជុលបរិក្ខារនៅលើបណ្តាញអគ្គិសនីតភ្ជាប់នៅខាងលើផ្លូវដែក  មានតែធានាបរិក្ខារបានសុវត្ថិភាព  ទើបអាចផ្តល់ប្រភពអគ្គិសនីដោយឥតឈប់ឈរឱ្យរថយន្តភ្លើងបាន”៕

អ្នកនិពន្ធ៖ លីហ្សា