“ចំណាប់អារម្មណ៍ជនជាតិ • ស៊ីកាំងលី” បង្ហាញកម្លាំងទាក់ចិត្តនៃវប្បធម៌ជនជាតិវ៉ា

2018-05-03 17:43:55 |ប្រភព:新华网

អ្នកសម្តែងធ្វើការសម្តែងក្នុងល្ខោនច្រៀងរាំ“ចំណាប់អារម្មណ៍ជនជាតិ·ស៊ីកាំងលី”

  ក្នុងអំឡុងពេលពិធីបុណ្យសប្បាយរីករាយ “ប៉ាតឱ្យខ្មៅ” នៃជនជាតិវ៉ា  ល្ខោនច្រៀងរាំខ្នាតធំដែលបង្កើតឡើងដោយខ្លួនឯងបានធ្វើការសម្តែងជាលក្ខណៈពាណិជ្ជកម្មជាច្រើនដងនៅរោងល្ខោនមជ្ឈមណ្ឌលសម្តែងស៊ីកាំងលីនៅស្រុកស្វយ័តជនជាតិវ៉ាឆាំងយ័ន(Cangyuan)ទីក្រុងលីនឆាំង (Lincang)ខេត្តយូណាន។  ល្ខោននេះបែងចែកជា៥វគ្គ  គឺ ចម្រៀងបុរាណបង្កើតពិភពលោក  កតញ្ញុតាធម៌មេឃនិងដី សរសើរវប្បធម៌កសិកម្ម  ចម្រៀងថ្មីៗអាវ៉ា និងអាឡោះអាល័យភ្នំវ៉ា។  ក្នុងនោះឆ្លងកាត់កត្តាដែលមានលក្ខណៈពិសេស ដូចជា ភូមិដ្ឋានជនជាតិវ៉ាគំនូរលើជំរាលភ្នំ  របាំដាវ និងបុកអង្ករជាដើម  បានបង្ហាញអំពីស្ថានភាពនៃការរស់នៅរបស់ជនជាតិវ៉ា  ដែលធ្វើឱ្យអ្នកទស្សនាអាចស្វែងយល់វប្បធម៌ជនជាតិវ៉ាបាន។

អ្នកនិពន្ធ៖ លីហ្សា