ទេវកថាសមុទ្ររាប់ពាន់ឆ្នាំ“ចំណាប់អារ្មណ៍ភីងថាន”ធ្វើសម្តែងនៅទីក្រុងគុនមីញ

2018-05-04 12:49:17 |ប្រភព:中新网

  ថ្ងៃទី៣ ខែឧសភា  ល្ខោនរបាំ“ចំណាប់អារ្មណ៍ភីងថាន”ធ្វើសម្តែងនៅទីក្រុងគុនមីញ។  ល្ខោនរបាំនេះបានបញ្ចូលវប្បធម៌សមុទ្ររាប់ពាន់ឆ្នាំ  តាំងប្រវត្តិសាស្ត្រនិងទេសភាពធម្មជាតិនៃស្រុកភីងថាន(Pintan)ខេត្តហ៊្វូជាន(Fujian)ជាប្រភពសម្តែង  ហើយរួមផ្សុំការសម្តែងបែប3Dបានទទួលស្នូរទះដៃជាច្រើនពីទស្សនិកជនគុនមីញ។

  ល្ខោនរបាំនេះជារឿងដែលស្តេច ចូនសាននៅកោះហៃថាន(Haitan)ជាមួយនឹង នារី ភីងថានល៉ាន កូនស្រីសមុទ្រស្គាល់គ្នាស្រឡាញ់គ្នានិងទប់ទល់ការឈ្លានពាននៃសត្រូវ  ហើយស្វែងរកការរស់នៅដ៏សុខបវៈជាមួយគ្នា។ លោកស្រី យ៉ាងលីភីង(Yangliping)អ្នកដឹកនាំល្ខោននិយាយថា  ដើម្បីឱ្យទំនៀមទំលាប់និងវប្បធម៌នៅទីនោះកាន់តែបង្ហាញបានដោយភាពសម្បូរសប្បាយលោកស្រីធ្លាប់នាំក្រុមសម្តែងទៅខេត្តហ៊្វូជាននិងតៃវ៉ាន់  ដើម្បីស្វែងរកកត្តារវប្បធម៌អេកូទម្រង់ដើម។  គាត់បញ្ជាក់ទៀតថា  “ខ្ញុំពិតជាស្រឡាញ់វប្បធម៌ទំនៀមទំលាបនិងវប្បធម៌ប្រពៃណី  សង្ឃឹមថាតាមរយៈល្ខោនរបាំ“ចំណាប់អារ្មណ៍ភីងថាន”នេះ   នឹងធ្វើឱ្យវប្បធម៌ទំនៀមទំលាបជាប្រពៃណីដែលជិតវិនាសបានបង្ហាញនៅឆាកដើម្បីឱ្យមនុស្សកាន់តែច្រើនស្រឡាញ់កន្លែងនេះ  ស្រឡាញ់វប្បធម៌ប្រទេសចិន”។

អ្នកនិពន្ធ៖ លីហ្សា