ពិព័រណ៍ស្នាដៃគំនូរបានបើកដើម្បីរំលឹកខួបទី៨០ដែលសហសាកល វិទ្យាល័យនិរតីកសាងនៅ ទីក្រុងគុនមីញ

2018-05-08 09:37:17 |ប្រភព:云南网

  នាថ្ងៃទី៤ ខែឧសភា  ពិព័រណ៍ស្នាដៃគំនូរប្រធានបទ“ភាពល្បីឈ្មោះ៨០ឆ្នាំ  បានលទ្ធផលល្អយូរអង្វែង”ដើម្បីរំលឹកខួបទី៨០ដែលសហ សាកលវិទ្យាល័យនិរតីកសាងនៅទីក្រុងគុនមីញ  បានបើក​ពិព័រណ៍នៅសារមន្ទីរសហសាកលវិទ្យាល័យ។

  ចំពោះទីក្រុងគុនមីញ  មានសាលាមួយដ៏ល្បីឈ្មោះតាំងពីសម័យដើមមកដល់បច្ចុប្បន្ន​នេះ  គឺជា“វប្បធម៌ប្រវត្តិសាស្ត្រដែលពោរពេញដោយកម្លាំង” ​។ វាគឺជាសហសាកលវិទ្យាល័យជាតិនិរតី។  នៅឆ្នាំ១៩៣៨  ប្រទេសចិនមានបញ្ហាផ្ទៃក្នុង និងខាងក្រៅប្រទេស  សកលវិទ្យាល័យប៉េកាំង  សកលវិទ្យាល័យឈីងហួនិងសកលវិទ្យាល័យណានខៃបានផ្លាស់ទីមកទីក្រុងណ គុនមីញ  ហើយបានរួមគ្នាបង្កើតឡើងនួវសហមហាវិទ្យាល័យជាតិនិរតី  ប្រចាំទីក្រុងគុនមីញដែលមានរយៈពេល៨ឆ្នាំ។

  ពិព័រណ៍គំនូរលើកនេះ  បានប្រមូលផ្តុំស្នាដៃគំនូរ៣៧ផ្ទាំងនៃវិចិត្រករ​​ទាំង២៧រូបដែលចំណាយរយៈពេលមួយឆ្នាំកន្លះ  គំនូរនៃពិព័រណ៍នេះ បង្កើតឡើងដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់  អ្នកល្បីល្បាញក្នុងប្រវត្តិសាស្ត្រនិងកេរ្តិ៍ដំណែលវប្បធម៌  ដោយយកព្រឹត្តិការណ៍សំខាន់ក្នុងអំឡុងពេលសហសាកលវិទ្យាល័យជាតិនិរតីស្ថិតនៅទីក្រុងគុនមីញជាស្នូល  រួមទាំងបង្ហាញទំនៀមទំលាបនៃទីក្រុងគុនមីញនាពេលនោះផងដែរ។

  ពិព័រណ៍លើកនេះបាននាំយកនូវធនធានវប្បធម៌ប្រវត្តិសាស្រ្តចេញពីសៀវភៅមកកាន់មុខ អ្នកទស្សនាហើយអាចលើទឹកចិត្តសម្រាប់មនុស្សជំនាន់ក្រោយនិងជំនាន់ក្រោយទៀតផង៕

អ្នកនិពន្ធ៖ លីហ្សា